Ferrari បញ្ចេញវីដេអូខ្លីនៃរថយន្ត Ferrari Purosangue V12 មុនពេលបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ferrari បានធ្វើការដាក់បង្ហាញចេញនៅវីដេអូ teaser របស់រថយន្ត Ferrari Purosangue ប្រភេទ Crossover មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៣​ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។

យោងតាម​​វីដេអូ​ teaser ​ដែល​បង្ហាញ​ពី​ផ្នែក​ខាង​មុខ​នៃ​រថយន្ត Ferrari Purosangue និង​សំឡេង​កម្លាំងនៃម៉ាស៊ីន​ដែល​ប៉ុណ្ណោះ។ ខណៈ មិន​សូវ​មានអ្វីច្រើន​បង្ហាញ​ក្នុង​វីដេអូ​នេះ ប៉ុន្តែ​មុន​នោះ​រូបភាព​រថយន្ត​សាកល្បង​បាន​លេច​ចេញ​តាំង​ពី​ខែ​កុម្ភៈ និងនៅខែមីនាឆ្នាំ ២០២២ ក្រុមហ៊ុន Ferrari បានបន្តបញ្ចេញរូបភាព teaser នៃរថយន្ត ដែលបង្ហាញការរចនាគួរឲ្យចាប់អារម្មណ៍ជាមួយនឹងតួខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានការរចនាផ្នែកខាងមុកគួរឲ្យទាក់ទាញជាមួយនឹងប៉ាណាមួយផ្ទាំងធំ អបដោយចង្កៀងមានការរចនារាងស្លីម។ ខណៈនៅផ្នែកខាងក្រោយរបស់រថយន្តគឺដូចជាការបញ្ចូលគ្នារវាងម៉ូដែល Ferrari Roma និង Ferrari FF  ដោយមានបំពង់ស៊ីមាំងចំនួន ៤ ជាដើម។

Ferrari មិនបានបង្ហាញអ្វីច្រើនអំពីម៉ូដែល CUV ថ្មីនោះទេ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីបានបញ្ជាក់ថា រថយន្ត Ferrari Purosangue នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន V12 ។ បន្ថែមពីនេះ អ្នកតំណាង Ferrari បាននិយាយថា ម៉ាស៊ីន V12 តែងតែជាផ្នែកនៃ DNA របស់ Ferrari ។

គួរបញ្ជាក់ផងដែរ សម្រាប់ម៉ាស៊ីន V12 ដែលមានបំពាក់នៅលើរថយន្ត 812 GTS ចំណុះ ៦,៥ លីត្រ អាចផលិតកម្លាំងបាន ៧៨៩ សេះ និងកម្លាំងរមួល ៧១៨ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលតិចជាង ៣ វិនាទី ប៉ុន្តែយើងនឹងរកឃើញថាតើ Purosangue លឿនប៉ុណ្ណានៅសប្តាហ៍ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម