Civic គឺជារថយន្តលក់ដាច់បំផុតមួយនៅអាមេរិក ហើយឥឡូវនេះក្រុមហ៊ុន Honda បានប្រកាសតម្លៃសម្រាប់ស៊េរីឆ្នាំ២០២០ ដោយចាប់ពី ១៩ ៧៥០ដុល្លារប៉ុណ្ណោះ ពោលគឺថ្លៃជាងស៊េរីឆ្នាំ២០១៩ ត្រឹមតែ ២០០ដុល្លារប៉ុណ្ណោះ។
Honda Civic ថ្មីមានជម្រើសតួខ្លួន ២ប្រភេទ គឺ Sedan (ទ្វារ៤) និង Coupe (ទ្វារ២) ខណៈម៉ាស៊ីន និងជម្រើសប្រអប់លេខក៏មាន ២ផងដែរ។ ប្រភេទ Sedan ចែកចេញជា ៥ម៉ូដែល គឺ Civic Sedan LX, Civic Sedan Sport, Civic Sedan EX, Civic Sedan EX-L និង Civic Sedan Touring។
រីឯប្រភេទ Coupe ចែកចេញជា ៤ម៉ូដែល គឺ Civic Coupe LX, Civic Coupe Sport, Civic Coupe EX និង Civic Coupe Touring។
ជម្រើសម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ ប្រើប្រអប់លេខដៃ ៦វគ្គ ហើយក៏មានជម្រើសប្រអប់លេខអូតូ CVT ដែរ។ ចំណែកឯជម្រើសម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៤សេះ ហើយមានតែជម្រើសប្រអប់លេខអូតូ CVT ប៉ុណ្ណោះ៕
ខាងក្រោមនេះគឺជាតម្លៃសម្រាប់ម៉ូដែលនិមួយៗ៖