កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក្រោមកិច្ចសហការណ៍ជាមួយស្ថាប័ន Soriya បានបង្កើតនូវវីដេអូ Challenge ដែលពាក់ពន្ធ័ទៅនឹងបច្ចេកទេសបាល់ទាត់មួយចំនួនដោយមានការចូលរួមពីសំណាក់កីឡាករបាល់ទាត់អាជីពរបស់ព្រះរាជាណាចក្រកម្ពុជាដូចជា៖ កីឡាករ ប្រាក់ ធីវ៉ា កីឡាករ អ៊ន ចាន់ប៉ូលីន និង កីឡាករ សៀង ចន្ធា។ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាត ក្រុមហ៊ុនបានបង្កើតនូវវីដេអូ Challengeទាំងនេះឡើង ដើម្បីជម្រុញ លើកទឹកចិត្ត និងផ្តល់នូវការបង្ហាត់បង្ហាញបន្ថែម ជូនដល់ប្អូនៗកុមារ ក្នុងការជួយឲ្យពួកគាត់មានសមត្ថភាព និងភាពក្លាហាន ដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួននៅថ្ងៃអនាគត។វីដេអូនេះទៀតសោត គឺជាផ្នែកមួយនៃកម្មវីធីប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត ក្រោមពាក្យស្លោក “អ្នកអាចធ្វើបាន” ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រារព្ធធ្វើឡើងអស់រយៈពេល៥ឆ្នាំរួចមកហើយ។ ដូច្នេះ សម្រាប់ប្អូនៗ កុមារា កុមារីនិងប្រិយមិត្តដែលស្រលាញ់វិស័យកីឡាបាល់ទាត់នេះអាចចូលរួមសាកល្បងធ្វើវីដេអូ Challenge ងាយៗទាំងនេះ ពីផ្ទះបាន រួចធ្វើការផ្ញើវីដេអូរបស់លោកអ្នកមកកាន់ប្រអប់សាររបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ ក្រុមហ៊ុននឹងធ្វើការជ្រើសរើសនូវវីដេអូល្អចំនួន ៥០០ ហើយអ្នកឈ្នះនឹងទទួលបានបាននូវអាវយឺតដ៏ស្រស់ស្អាតដែលមានហត្ថលេខារបស់កីឡាករអាជីពនៃព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកអាចស្វែងរកវីដេអូ Challenge តាមរយៈតំណរភ្ជាប់ខាងក្រោម
ឬក៏ចូលទៅកាន់ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។
- សម្រាប់ពត៌មានលម្អិតលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ 017/086 333 503
សូមអរគុណ!