ស្ងាត់ៗ! BYD គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជិត ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រដែលមានសមត្ថភាពផលិត EV ចំនួន ១៥មុឺនគ្រឿង ក្នុងមួយឆ្នាំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

កាលពីពេលថ្មីៗនេះ បើយោងតាមក្រសួងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៧៥៤ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រមួយដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនីចំនួន ១៥មុឺនគ្រឿង ក្នុងមួយឆ្នាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្នុងនោះ ការវិនិយោគនេះ មិនត្រឹមតែជាភស្តុតាងនៃការជឿទុកចិត្តរបស់ BYD លើសក្តានុពលរបស់ទីផ្សារឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាយុទ្ធសាស្ត្រដើម្បីពង្រឹងជំហររបស់ប្រទេសឥណ្ឌូនេស៊ីឲក្លាយជាមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនីរបស់ពួកគេនៅលើពិភពលោក និងក្នុងតំបន់អាសុីអាគ្នេយ៍។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីចំនួន ២ ០០០ គ្រឿង ដោយជោគជ័យក្នុងប្រទេសឥណ្ឌូនេស៊ីចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៤។ លើសពីនេះទៅទៀត លោក Andy Lin នាយករដ្ឋបាលរបស់ BYD បាននិយាយថា ក្រុមហ៊ុន BYD នឹងដាក់លក់ម៉ូដែល EV និងម៉ូដែល plug-in hybrid (PHEV) បន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារថយន្តលំដាប់កំពូលមានសមត្ថភាពពិសេសៗ និងបច្ចេកវិទ្យាទំនើបថ្មី ដើម្បីគាំទ្រដល់ខ្សែសង្វាក់ឧស្សាហកម្មរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម