ស្ថានីយដោះដូរអាគុយនៅចិនដុះដូចផ្សិត បន្ទាប់ពី Nio ត្រៀមថែម ១ពាន់ស្ថានីយបន្ថែមទៀត

[បរទេស] ខណៈពេលដែលគំនិតនៃការផ្លាស់ប្តូរអាគុយត្រូវបានពិចារណាដោយ Tesla ជាច្រើនឆ្នាំមុន ប៉ុន្តែជាក្រុមហ៊ុនផលិតរថយន្តចិន Nio ប៉ុន្តែដែលបានបង្កើតវាចេញជារូបរាង។ ឥឡូវនេះ ក្រុមហ៊ុននេះមានគម្រោងបន្ថែមស្ថានីយប្តូរអាគុយរាប់រយកន្លែងទៀត ទៅកាន់បណ្តាញដែលពង្រីករួចហើយនៅទូទាំងប្រទេសចិន។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Nio លោក William Li ថ្មីៗនេះបានបង្ហាញនៅលើ Nio App ជាមួយការបញ្ជាក់ពីគម្រោងសាងសង់កន្លែងផ្លាស់ប្តូរអាគុយថ្មីចំនួន ១ ០០០នៅក្នុងប្រទេសចិននៅឆ្នាំនេះ។ Nio នឹងផ្តោតលើទីក្រុង និងស្រុកលំដាប់ទី ៣ និងទី៤ របស់ប្រទេស ហើយនៅចុងឆ្នាំនេះនឹងមានស្ថានីយ៍ផ្លាស់ប្តូរអាគុយប្រហែល ២ ៣០០កន្លែងដែលកំពុងដំណើរការ។ ក្នុងចំណោមស្ថានីយ៍ថ្មីចំនួន ១ ០០០ដែលគ្រោងនឹងសាងសង់ ៤០០នឹងមានទីតាំងនៅតាមបណ្តោយផ្លូវហាយវេ ខណៈដែល ៦០០ ទៀតនឹងស្ថិតនៅក្នុងតំបន់ទីក្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បំណងដំបូង Nio មានគម្រោងបន្ថែមស្ថានីយ៍ផ្លាស់ប្តូរអាគុយថ្មីចំនួន ៤០០នៅឆ្នាំនេះ ប៉ុន្តែបន្ទាប់ពីបានធ្វើដំណើរទៅកាន់ភាគឦសាននៃប្រទេសចិន និងទីក្រុងនានាក្នុង Zhejiang លោក Li បាននិយាយថា ត្រូវការស្ថានីយ៍បន្ថែមទៀត។

ការប្តូរអាគុយគឺជាសេវាកម្មមួយដែលត្រូវបានទទួលនូវការប្រើប្រាស់ច្រើនដោយអតិថិជន Nio នៅក្នុងប្រទេសចិនជាមួយនឹងការផ្លាស់ប្តូររាប់លានដែលបានប្រើប្រាស់ជារៀងរាល់ឆ្នាំចាប់តាំងពីសេវាកម្មបានចាប់ផ្តើម។ ដើម្បីធ្វើការដោះដូរ ម្ចាស់ Nio គ្រាន់តែត្រូវបើកកម្មវិធីស្មាតហ្វូនរបស់ក្រុមហ៊ុន ហើយស្វែងរកស្ថានីយ៍ថាមពលនៅក្បែរនោះ។ កម្មវិធីនេះបញ្ជាក់អំពីចំនួនអាគុយដែលសាកពេញដែលមាននៅស្ថានីយនោះ និងចំនួនរថយន្តដែលកំពុងរង់ចាំការប្តូរអាគុយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម