មើលរូបរាងច្បាស់ៗឡានអគ្គិសនីសុទ្ធ Lexus RZ 450e

Lexus បានបង្ហាញឲ្យឃើញជាលើកដំបូងនូវរូបរាងរថយន្ត Lexus RZ 450e ដែលជា​ផ្នែកមួយនៃផែនការដ៏ធំរបស់ក្រុមហ៊ុនក្នុងការវាយលុកចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនី។

RZ 450e បានប្រើប្រាស់គ្រោងឆ្អឹងដូចជារថយន្ត Toyota bZ4X និង Subaru Solterra ដោយត្បិតថា​រូបរាងរបស់វាមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែរចនាបថរបស់ Lexus មានភាពខុសប្លែកពីរថយន្តទាំងពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈសម្បត្តិអំពីថាមពលរបស់ RZ 450e នៅជាមន្ទិលនៅឡើយ ប៉ុន្តែរថយន្ត bZ4X និងរថយន្ត Solterra គឺមានសមត្ថភាពផលិតកម្លាំងបាន ២១៥សេះ ពីម៉ូទ័រអគ្គិសនីពីរ ដែលរថយន្ត Solterra អាចបើកបរបានចម្ងាយប៉ាន់ស្មានប្រមាណ ៣៥៤គីឡូម៉ែត្រ ជាមួយអាគុយចំណុះ ៧១,៤គីឡូវ៉ាត់ម៉ោងរបស់វា។

រូបភាពអំពីផ្នែកខាងក្នុងរបស់ RZ 450e នៅមិនទាន់មាននៅឡើយទេ ខណៈដែលរថយន្ត bZ4X និងរថយន្ត Solterra មានចែករំលែកទ្រង់ទ្រាយខាងក្នុងស្រដៀងគ្នា ដោយមានអេក្រង់កម្សាន្តដ៏ធំមួយនៅផ្នែកកណ្ដាល។ រថយន្ត RZ 450e នឹងធ្វើការប្រកាសចេញពេញលេញនៅក្នុងឆ្នាំ២០២២ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម