ស្អាតណាស់! Kia EV5 GT Line សេរ៊ីឆ្នាំ២០២៥ ពណ៌ខ្មៅ តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Kia EV5 ស៊េរីថ្មីចុងក្រោយ ឆ្នាំ២០២៥ ម៉ូឌែល GT Line ប្រភេទរថយន្ត SUV កៅអី ៣ជួរ ផលិតនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងពិព័រណ៍រថយន្ត Guangzhou Auto Show ឆ្នាំ២០២៤ នៅក្នុងប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២០ ៦៨០ ដុល្លារ ដល់ ២៩ ៦០០ ដុល្លារ។

ចំពោះរថយន្ត Kia EV5 GT Line ស៊េរីថ្មីចុងក្រោយនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប្រើប្រាស់ប្រព័ន្ធបើកបរប៉ុង ២ (4WD) អាចផលិតកម្លាំងបានសរុប ៣១៦ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៥៨០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនដែលអាចសាកបានពី ៣០-៨០% ប្រើរយពេលខ្ទង់ ២៧នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពហាប់ណែន អំណាច និងស្ព័រ ដោយមានការរចនាជាមួយពណ៌ខ្មៅ ដែលបំពាក់ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីមថ្មី អូសកាត់ពីម្ខាងទៅម្ខាង ព្រមប្រើប្រាស់នូវថាសកង់អាលុយមីញ៉ូមថ្មីពណ៌ខ្មៅទំហំ ២០អ៊ីញ។ ចំណែកនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះរួមបញ្ជូលគ្នារវាងអេក្រង់កម្សាន្ត touchscreen និងអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ និងប្រព័ន្ធអូឌីយ៉ូម៉ាក Harman Kardon រួមជាមួយនឹងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម