ឡាន Bentley Flying Spur ប្រភេទម៉ាស៊ីន៨ ចាប់ផ្ដើមចូលរោងចក្រផលិតហើយ

ក្រោយ​ពី​បាន​បង្ហាញ​ចេញ​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត Flying Spur ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​៨ កាល​ពី​ខែ​មុន​រួច​មក នា​ពេល​នេះ Bentley បាន​ប្រកាស​ថា​ការ​ផលិត និង​ការ​ដឹក​ជញ្ជូន​​នៃ​រថយន្ត​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ហើយ​។

រថយន្ត​ Flying Spur ​ប្រភេទ​ម៉ាស៊ីន​៨ គឺ​មាន​ទម្ងន់​ស្រាល​ជាង​ប្រភេទ​ម៉ាស៊ីន​១២ ចំនួន ១០០​គីឡូក្រាម ដែល​ធ្វើ​ឲ្យ​វា​មាន​ភាព​រហ័សរហួន​ជាង​មុន។ វា​មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន ៥៤២សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Flying Spur ដែល​ស្រាល​​ជាង​គេ​នេះ​ដែរ អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​ ៤,១​វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣១៨​គ.ម/ម៉។ ​​ពេល​ចាក់​ប្រេង​សាំង​មួយ​ពេញ វា​អាច​បើកបរ​បាន​ចម្ងាយ ៧០៩​គីឡូម៉ែត្រ និង​មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ ១២,៧លីត្រ/១០០គ.ម៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម