ឡាន Ford Explorer និង Lincoln Aviator ប្រភេទប្រើអគ្គិសនី ត្រូវពន្យាពេលដល់ចុងឆ្នាំ២០២៤

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Lincoln បានប្រកាសពន្យាពេលចេញរថយន្តអគ្គិសនី Aviator EV ហើយ។ ដើមឡើយ វាបានប្រកាសថា រថយន្តSUV អគ្គិសនីប្រណីតនេះ នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣ ហើយត្រូវបានចូលរួមដោយរថយន្តអគ្គិសនី Explorer EV។

ឥឡូវនេះ គេហទំព័ររថយន្ត Automotive News ទទួលបានដំណឹងថា ក្រុមហ៊ុន Ford បានផ្ញើសារទៅអ្នកផ្គត់ផ្គង់ ដោយជូនដំណឹងថា ម៉ូដែលទាំងពីរនឹងចាប់ផ្តើមផលិតនៅខែធ្នូ ឆ្នាំ២០២៤ វិញ។ វាជាការពន្យាពេលប្រហែល ១៨ ខែឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការពន្យារពេលនេះ ហាក់ដូចជាទាក់ទងទៅនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុន Ford ដែលមិនព្រមផលិតរថយន្ត SUV ជាមួយរថយន្ត Mustang Mach-E នៅឯរោងចក្រ Cuautitlan Stamping and Assembly Plant នៅប្រទេសមិចស៊ីកូ។

យ៉ាងណាមិញ ការពន្យាពេលរថយន្ត Explorer EV ក៏អាចមកពីមូលហេតុមួយទៀត គឺ ក្នុងគោល​បំណង​បង្កើន​ផលិតកម្មរថយន្ត Mach-E ឲ្យបានច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម