ឡាន Hummer អត់ប្រើសាំងថ្មី នឹងមានម៉ូដ “ក្តាម” ដំបូងមិនធ្លាប់មាន

រថយន្តអគ្គិសនី GMC Hummer EV នឹងមានបំពាក់មុខងារពិសេសមួយហៅថា “Crab Mode” នៅពេលវាចេញលក់លើទីផ្សារជាផ្លូវការ។

ក្រុមហ៊ុនរថយន្តអាមេរិកខាងលើនេះ មិនមានផ្តល់ព័ត៌មានលម្អិតអ្វីទាក់ទងនឹងមុខងារនេះឡើយ ដោយគ្រាន់តែបានបង្ហោះរូបភាពមួយសន្លឹក បង្ហាញឲ្យឃើញរូប Crab Mode នោះប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភ្ជាប់ជាមួយរូបថតខាងលើ GMC បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា “Real revolutionaries forge their own direction” ដែលមានន័យថា “បដិវត្តពិតប្រាកដបង្កើតទិសដៅផ្ទាល់ខ្លួន”។

តើ Crab Mode នឹងធ្វើការបែបណា? គេហទំព័ររថយន្តមួយចំនួនទាយថា វានឹងស្រដៀងទៅនឹងមុខងារ Tank Turn ដែលមានបំពាក់លើរថយន្តអគ្គិសនី Rivian R1T និង R1S ដែលអនុញ្ញាតឲ្យវាបង្វិលកង់បាន ប្រៀបដូចសត្វក្តោមដើរអីចឹង។

គួរឲ្យដឹងថា រថយន្ត GMC Hummer EV ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅរយៈពេលប៉ុន្មានខែខាងមុខ មុនពេលចេញលក់ជាផ្លូវការ នៅឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម