ឡាន Jaguar XE ឆ្នាំ២០២១ តម្លៃថោកជាងមុន ស៊ីប្រេងកាន់តែតិច ត្រឹម៤លីត្រ/១០០គ.ម៉

ក្រុមហ៊ុន Jaguar ទើបតែបានប្រកាសចេញរថយន្តម៉ូដែល XE ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះវាមានប្រព័ន្ធ Mild-hybrid, ប្រព័ន្ធកម្សាន្តថ្មីលឿនជាងមុន និង ការបញ្ចុះតម្លៃដ៏ច្រើនមួយ។

ឥឡូវនេះរថយន្ត Jaguar XE ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ជាមួយប្រព័ន្ធ Mild-hybrid ដែលបង្កើតកម្លាំងបានសរុប ២០១សេះ ខ្លាំងជាងម៉ាស៊ីនចាស់មុន ២៣សេះ ហើយមានកម្រិតស៊ីប្រេងត្រឹមតែ ៤លីត្រ/១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលរឹតតែអស្ចារ្យនោះគឺ Jaguar XE ឆ្នាំ២០២១ ទទួលបានការបញ្ចុះតម្លៃគួរឲ្យកត់សម្គាល់ ដោយឥឡូវនេះវាមានតម្លៃចាប់ពី ៣៨ ៤០០ដុល្លារ ខណៈឆ្នាំមុនគឺចាប់ពី ៤៤ ៨០០ដុល្លារ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

ក្រៅពីនោះវាក៏មានផ្តល់ជម្រើសម៉ាស៊ីនសាំង ២ ទៀត គឺ ម៉ាស៊ីនចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៦សេះ និង ២៩៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម