កាលពីពេលថ្មីកន្លងទៅនេះ Koenigsegg បានបង្ហាញរថយន្តម៉ូដែលថ្មីរបស់ខ្លួន គឺម៉ូដែល Jesko។
Jesko ត្រូវបានដាក់ឈ្មោះតាមលោក Jesko von Koenigsegg ដែលជាឪពុករបស់នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Koenigsegg គឺ លោក Christian von Koenigsegg ផ្ទាល់តែម្តង។
រថយន្តស្ព័រកំពូលល្បឿន Jesko ប្រើម៉ាស៊ីន Twin-turbo ទំហំ ៨ ស៊ីឡាំង មានកម្លាំង ១ ២៨០ សេះ ចំពោះការប្រើប្រាស់សាំងធម្មតា និង ១ ៦០០ សេះ ចំពោះការប្រើប្រាស់សាំង E85 ធ្វើឲ្យវាក្លាយជាម៉ាស៊ីនចំហេះខាងក្នុងកម្លាំងខ្លាំងបំផុត ដែលក្រុមហ៊ុន Koenigsegg បានផលិត។ Jesko ប្រើប្រាស់ប្រអប់លេខអូតូ Multi-clutch ៩ វគ្គ ដែលបានរចនាផ្ទាល់ដោយ Koenigsegg ហៅថា “Light Speed Transmission”។
Jesko អាចដោះដំបូលដែលផលិតពី Carbon Fiber ចេញបាន ប្រែក្លាយវាពីរថយន្តស្ព័រ Coupe ទៅជា Roadster ភ្លាមៗតែម្តង។ រីឯផ្នែកខាងក្នុងត្រូវបានរចនាយ៉ាងប្រណីត ជាមួយនឹងការបំពាក់អេក្រង់ TFT Touchscreen, រន្ធ USB, រន្ធសាកថ្មទូរសព្ទ, Bluetooth, គ្រឿងតុបតែងស្បែក ឬ កាំម្ញី រំលេចដោយថ្នេរដេរ ព្រមទាំងមានសេនសឺពេលចូលចតទៀតផង៕