រថយន្ត MINI Countryman Cooper D គឺជារថយន្តប្រើម៉ាស៊ីនម៉ាស៊ូតចុងក្រោយគេដែលបានដកខ្លួនចេញពីទីផ្សារចក្រភពអង់គ្លេសដោយសារការរឹតបន្តឹងលើច្បាប់បញ្ចេញឧស្ម័នពុល។
អ្នកតំណាងឲ្យក្រុមហ៊ុន MINI បាននិយាយឲ្យដឹងថាក្រុមហ៊ុននឹងបញ្ឈប់ការលក់រថយន្ត Countryman Cooper D នៅអង់គ្លេសចាប់ពីថ្ងៃទី១ ខែធ្នូតទៅ។ រថយន្ត Countryman Cooper D គឺនៅមានដាក់លក់លើវិបសាយផ្លូវការរបស់ក្រុមហ៊ុនជាមួយតម្លៃចាប់ពីប្រមាណ ៣៥ ២៩៨ដុល្លារ។
Countryman Cooper D គឺមានបំពាក់ដោយម៉ាស៊ីនម៉ាស៊ីន ២,០លីត្រ ដែលអាចផលិតកម្លាំងបាន ១៤៨សេះ។ រថយន្តនេះអាចស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេល ៩,១វិនាទី និងមានល្បឿនអតិបរមា ២០៨គ.ម/ម៉ ហើយវាមានកម្រិតស៊ីប្រេងចន្លោះពី ៥លីត្រ ទៅ ៥,៤លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕