ថ្មីៗនេះ គេហទំព័រ CarWow បានយករថយន្ត Ford Mustang GT ដែលដំណើរការដោយប្រេងសាំង និង Ford Mustang Mach-E ដែលដំណើរការដោយថាមពលអគ្គិសនី ដើម្បីប្រណាំងលើផ្លូវលាតមួយស្មើ ក្នុងគោលបំណងស្វែងរកជើងខ្លាំង។
ទោះបីជាយ៉ាងណាក៏ រថយន្ត Mustang GT មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ V8 ដែលត្រូវបានកែកុនឲ្យកើនកម្លាំងសរុបដល់ ៤៩០សេះ និងមានកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ហើយមានទម្ងន់ ១៧៤០គីឡូក្រាម។
ដោយឡែក រថយន្តអគ្គិសនី Ford Mustang Mach-E GT ប្រើម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំងសរុប ៤៨៧សេះ និងកម្លាំងរមួល ៨៦០ញ៉ូតុនម៉ែត្រ ហើយមានទម្ងន់ខ្លួន ២១៩៨គីឡូក្រាម។
ចង់ដឹងថា តើរថយន្ត Mustang មួយណាខ្លាំងជាងមួយណា សូមទស្សនាវីដេអូខាងក្រោម៖