ឡាន Porsche Macan ប្រើអគ្គិសនី អាចមានកម្លាំងដល់ ៧០០សេះ

Porsche ទើបតែបានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ Taycan ដែលមានកម្លាំងដល់ ៧៥០សេះ អាចជាន់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៦វិនាទីប៉ុណ្ណោះ។ ឥឡូវនេះ Porsche កំពុងចង់យកបច្ចេកវិទ្យានេះមកប្រើលើរថយន្ត Macan ទៀត។

យោងតាមទំព័រ Autocar រថយន្ត Macan EV នឹងមានការរចនាបែបស្ព័រ ខុសពីរថយន្ត Macan ធម្មតា ហើយចេញលក់នៅក្នុងឆ្នាំ២០២១ ខាងមុខ។ វានឹងត្រូវផលិតលើគ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុន Volkswagen គឺ Premium Platform Electric Platform។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ រថយន្ត Macan EV នឹងប្រើប្រព័ន្ធបើកបរប៉ុងពីរ ព្រមទាំងម៉ូទ័រអគ្គិសនី២ ផងដែរ។ ក្នុងនោះ វាអាចផលិតកម្លាំងបានរហូតដល់ទៅ ៧០០សេះឯណោះ ច្រើនជាងរថយន្ត Macan Turbo ដែលប្រើម៉ាស៊ីនសាំងដល់ទៅ ៣០០សេះ។

បើតាម Autocar រថយន្ត Macan EV នឹងមានម៉ូដែល Turbo និង Turbo S ដូចសិស្សច្បង Taycan ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម