ឡាន SUV និងភីកអាប់របស់ GM ជាង ១ ០០០គ្រឿង ត្រូវបានចតរង់ចាំបន្ទះឈីបជារៀងរាល់ថ្ងៃ

ក្រុមហ៊ុន General Motors បានចតរថយន្តប្រភេទ SUV និងរថយន្តភីកអាប់រាប់ម៉ឺនគ្រឿងនៅតាមកន្លែងចតរថយន្តធំៗនានានៅទូទាំងសហរដ្ឋអាមេរិក ខណៈដែលវាកំពុងរង់ចាំបន្ទះឈីប។

ដូចក្រុមហ៊ុនផលិតរថយន្តមួយចំនួនដែរក្រុមហ៊ុន General Motors បានប្រកាន់យកវិធីសាស្រ្តផលិត “Build-Shy” ក្នុងកំឡុងពេលខ្វះបន្ទះឈីប ដោយបន្តដំណើរការរោងចក្រផលិតរថយន្តដែលរកប្រាក់ចំណេញបានច្រើនបំផុត រួមជាមួយការផលិតរថយន្តប្រភេទ SUV និងភីកអាប់។ ទោះយ៉ាងណាក៏ដោយជាជាងដឹកជញ្ជូនទៅកន្លែងលក់ រថយន្តទាំងនេះត្រូវបានបញ្ជូនទៅកន្លែងចតរថយន្តធំហើយទុកឱ្យអង្គុយនៅទីនោះរហូតដល់ក្រុមហ៊ុនទទួលបានបន្ទះឈីបដែលពួកគេត្រូវការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន The Detroit Free Press បានរាយការណ៍ថារថយន្តប្រភេទ SUV ខ្នាតធំជាង ១ ម៉ឺនគ្រឿងមកពីរោងចក្រក្នុងរដ្ឋTexas របស់ក្រុមហ៊ុន GM ត្រូវបានចតរួមរថយន្ត Cadillac Escalade, Chevrolet Tahoe, Chevrolet Suburban និង GMC Yukon ផងដែរ។ កម្មករម្នាក់ធ្វើការនៅឯរោងចក្រ Arlington បាននិយាយថាចំនួននេះកំពុងកើនឡើងប្រមាណ ១ ០០០ គ្រឿងក្នុងមួយថ្ងៃ។

នៅកន្លែងផ្សេងទៀតមានរថយន្តភីកអាប់ខ្នាតមធ្យមចំនួន ៩ ២៧៥ គ្រឿងផលិតនៅឯរោងចក្រ Wentzville ដែលកំពុងរង់ចាំការបញ្ចប់កាលពីថ្ងៃអង្គារសប្តាហ៍មុន ជាមួយនឹងការប្រមូលផ្តុំបន្ថែមទៀតជារៀងរាល់ថ្ងៃ។ ប្រភពមួយនិយាយថាក្រុមហ៊ុន GM មានគម្រោងបន្តផលិតរថយន្តចំនួន ១៥ ០០០ គ្រឿងបន្ថែមទៀត។ ខណ:ពេលមានកម្មករម្នាក់ម្នាក់ទៀតនៅឯរោងចក្រ Lansing Delta Township បានបង្ហាញថាមានរថយន្ត GM ប្រហែល ១៥ ០០០ គ្រឿងបានចតនៅក្បែរនោះដើម្បីរង់ចាំបន្ទះឈីប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម