ឡាន SUV អគ្គិសនីខ្នាតធំរបស់ BMW នឹងជិះបានចម្ងាយដល់ខ្ទង់ ៦០០គ.ម

BMW កំពុង​រៀប​ចំ​ខ្លួន​ពង្រីក​ចំនួន​រថយន្ត​អគ្គិសនី​របស់​ខ្លួន ​ដោយ​កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​រថយន្ត​អគ្គសិនី iX3។ រថយន្ត​​​​នឹង​មាន​ទំហំ​ធំ​ជាង iX3 ដែល​​គេ​ស្គាល់​ឈ្មោះ​ថា​ជា iX នឹង​បង្ហាញ​ខ្លួន​​​បន្ទាប់ ដែល​ទំហំ​របស់​វា​គឺ​ស្រដៀង​នឹង BMW X5។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BMW Blog បាន​ឲ្យ​ដឹង​ថា​​រថយន្ត​ iX នឹង​អាច​បើកបរ​បាន​រយៈ​ចម្ងាយ​ចន្លោះ​ពី ៦០០គ.ម ទៅ ៦២០​គ.ម សម្រាប់​ការ​សាក​បំពេញ​ម្ដង​ៗ។ ចម្ងាយ​នេះ​គឺ​តិច​ជាង​ការ​រំពឹង​ទុក​ពី​មុន ប៉ុន្តែ​វា​នៅ​​បាន​ឆ្ងាយ​ជាង​​រថយន្ត​ Tesla Model X Long Range Plus។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​កម្លាំង​វិញ iX ត្រូវ​បាន​គេ​រាយការណ៍​ថា​វា​អាច​ផលិត​កម្លាំង​បាន​ចន្លោះ​ពី ៣០០ ទៅ ៦០០​សេះ ​តាម​រយៈ​ការ​ប្រើ​ម៉ូទ័រ​អគ្គិសនី​ពីរ ដែល​កម្លាំង​នេះ​គឺ​មិន​ចាញ់​រថយន្ត​ប្រើ​ម៉ាស៊ីន​ប្រេង​​ឥន្ធនៈ​របស់ BMW ប៉ុន្មាន​ឡើយ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម