[ទីផ្សារបរទេស] រថយន្ត Volkswagen Golf នឹងទទួលបានការផ្លាស់ប្ដូរធំសម្រាប់ជំនាន់ទី៩ បើផ្អែកតាមការលើកឡើងរបស់លោក Thomas Schafer ដែលជានាយកប្រតិបត្តិផ្នែករថយន្តអ្នកដំណើររបស់ Volkswagen ស្របពេលដែលរថយន្តនេះទទួលបានបន្ថែមជម្រើសអគ្គិសនី។
ជាមួយការបន្ថែមជម្រើសអគ្គិសនីនេះ មានការលើកឡើងថារថយន្ត Golf អគ្គិសនីអាចនឹងដណ្ដើមទីផ្សាររបស់រថយន្តអគ្គិសនី ID.3 របស់ Volkswagen ប៉ុន្តែលោកនាយកប្រតិបត្តិបាននិយាយថាវានឹងមិនដូច្នោះឡើយ ដោយលោកជឿថាមានចន្លោះទីផ្សារសម្រាប់រថយន្តទាំងពីរ។
កាលពីខែសីហា លោក Thomas បានបង្ហាញការព្រួយបារម្ភជុំវិញឈ្មោះរថយន្ត Golf ដោយលោកនិយាយថាវាមិនសមហេតុផលឡើយក្នុងការបង្កើតរថយន្តម៉ាស៊ីនពីស្តុងថ្មីដែលមិនអាចរស់បាន ៧ ឬ ៨ឆ្នាំនោះ។ ប៉ុន្តែពេលនេះគេដឹងហើយថារថយន្ត Golf នឹងបន្តមានជីវិតក្នុងនាមជារថយន្តអគ្គិសនី៕