ក្រោយពីបានធ្វើឲ្យឧស្សាហកម្មរថយន្តមានភាពរង្គោះរង្គើជាមួយនឹងរថយន្ត Hummer ប្រភេទអគ្គិសនីហើយនោះ ក្រុមហ៊ុន GMC បានបញ្ជាក់ថាខ្លួនកំពុងផលិតរថយន្តភីកអាប់អគ្គិសនីមួយប្រភេទទៀតជាម៉ូដែល Sierra។
ក្នុងអំឡុងកិច្ចប្រជុំដែលរៀបចំឡើងក្រោយក្រុមហ៊ុន General Motors កាលពីដើមខែកន្លងទៅ ប្រធានក្រុមហ៊ុន GMC បានប្រាប់ដល់ហាងលក់រថយន្តថាក្រៅពីរថយន្ត Hummer ក្រុមហ៊ុននៅមានរថយន្តអគ្គិសនីច្រើនទៀត។
ប្រធានក្រុមហ៊ុន GMC បាននិយាយដូចនេះថាថា ៖ “វានឹងមានរថយន្តភីកអាប់ Sierra អគ្គិសនីសុទ្ធ ប៉ុន្តែមិនទាន់អាចផ្ដល់ជូនកាលបរិច្ឆេទច្បាស់នៅឡើយទេ។”
នៅដំណាក់កាលនេះគេដឹងរឿងតិចតួចបំផុតអំពីរថយន្ត Sierra អគ្គិសនី ប៉ុន្តែវាប្រហែលជានឹងប្រើប្រាស់ប្រព័ន្ធអគ្គិសនី និងគ្រឿងបន្លាស់មួយចំនួនដូចជា Hummer អគ្គិសនីដែរ ហើយវាអាចនឹងផលិតនៅរោងចក្រ Hamtramck ដូចជា Hummer ផងដែរ៕