ឡានភីកអាប់អគ្គិសនី មានលក់ជាលើកដំបូងនៅអូស្ត្រាលី តម្លៃខ្ទង់ ៦ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន LDV បានប្រកាសចេញលក់រថយន្តអគ្គិសនីថ្មីសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយក្នុងនោះមានរថយន្តភីកអាប់អគ្គិសនីម៉ូដែល eT60 ដែលជាភីកអាប់អគ្គិសនីដំបូងសម្រាប់អូស្ត្រាលី។

រថយន្ត eT60 នេះប្រើប្រាស់អាគុយចំណុះ ៨៨,៥៥kWh ដែលប្រើពេល៩ម៉ោង ដើម្បីសាកភ្លើងពេញ ដោយប្រើដុំសាកធម្មតា ឬប្រើពេល ៤៥នាទី ដើម្បីសាកភ្លើងពី ២០% ឡើងដល់ ៨០% ពេលប្រើដុំសាក​ល្បឿន​លឿន។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយនេះល្មមសម្រាប់ការបើកបរបានចម្ងាយ ៣៣០គីឡូម៉ែត្រ និងអាចផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១៧៤សេះ ហើយរថយន្តនេះក៏មានមុខងារសាកអាគុយពេលជាន់ហ្វ្រាំងផងដែរ។

មុខងារសុវត្ថិភាពសំខាន់ៗដែលមានមកជាស្តង់ដារលើរថយន្ត eT60 នេះរួមមានពោងសុវត្ថិភាពមុខ ក្រោយ និងនៅផ្នែកចំហៀង, កាមេរ៉ាមើលក្រោយ, មុខងារ electronic stability control with emergency braking assist, មុខងារ hill start assist, roll movement intervention និងមុខងារ hill descent control។

តម្លៃក្នុងស្រុកសម្រាប់រថយន្តភីកអាប់អគ្គិសនី eT60 នេះមានចាប់ពីប្រមាណ ៦១ ៥០០ដុល្លារ ដោយមានមកជាមួយនូវការធានារយៈពេល៥ឆ្នាំ ឬចម្ងាយ ១៦ម៉ឺនគីឡូម៉ែត្រ និងការធានាលើអាគុយ ៨ឆ្នាំ ឬ ១៦ម៉ឺនគីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម