
[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិនគឺ Huawei បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Avatr 12 ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតថ្មី ផ្តល់នៅជម្រើស ៦ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣៧ ២៣០ ដុល្លារ ដល់ ៥៩ ៣០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
Avatr 12 ផលិតឡើងនៅលើគ្រោងឆ្អឹង 800V platform ដំណើរការដោយម៉ូទ័រចំនួន ២ ផលិតកម្លាំងបានសរុប ៤៣៩ សេះ និងកម្លាំងរមួល ៦៨៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៤,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៥៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងសាកត្រឹម ១០ នាទី អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ៣០% ទៅ ៨០% ប្រើរយះពេល ១៥នាទីប៉ុណ្ណោះ ។ លើសពីនេះ ក៏មានជម្រើសអគ្គិសនី លាយសាំង EREV ផងដែរ ។
AVATR 12 ថ្មីនេះ ទទួលបានការអាប់ដេតបន្ថែម ដោយបានបំពាក់ប្រព័ន្ធ LiDAR ទំហំធំជាងមុនចំនួនដល់ទៅ ៣ មានបំពាក់ប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED រចនាបែបអនាគត ព្រមទាំងកញ្ចក់ចំហៀងបែបឌីជីថល ថាសកង់ស្ព័រទំហំរហូតដល់ទៅ ២០ អ៉ីញ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរ Avatr OS 3.2.0 system ជំនាន់ចុងក្រោយផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ទំហំ ៣៥,៤ អ៉ីញកម្រិត 4K ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Huawei Harmony OS 4 សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកៅអីស្បែកប្រភេទ Nappa Leather seat មុខងារខ្យល់ត្រជាក់-ក្តៅ ម៉ាស្សា និង Zero-gravity ជាដើម។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំលេង ២៧ ចំនុច ដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qainkun ADS 3.0 system ទៀតផង ៕