ឡានអគ្គិសនី BYD Tang EV ស៊េរីថ្មីចុងក្រោយ សាកភ្លើងម្តងជិះបាន ៧៣០ គីឡូម៉ែត្រ តម្លៃលក់ចាប់ពីខ្ទង់ ៤ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ចិន BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី BYD Tang EV ស៊េរីឆ្នាំ ២០២២ ជាមួយតម្លៃលក់ចាប់​ពី ៤១ ៤៤៧ ដុល្លារ ដល់ ៥០ ២៤១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តអគ្គិសនីនេះ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៨២០ ម.ម។ ប្រើប្រាស់នៅរចនានៅផ្នែកខាងមុខឲ្យឈ្មោះថា Dragon Face ដែលមានប៉ាណាមុខបិទជិត ជាប់សងខាងជាមួយសំណុះចង្កៀងប្រភេទ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ដំបូល Roof Rack ប្រភេទអាលុយមីញ៉ូម ចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងទ្វារបើក-បិទដោយថាមពលអគ្គិសនី ឬ​ ការក្រវាសជើង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ជាមួយកៅអីពូកស្បែកគុណភាពកម្រិតខ្ពស់ កុងទ័របង្ហាញព័ត៌មាន Full-LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំធំ ១៥,៦ អ៉ីញ អាចបង្វិលបាន ភ្ជាប់មុខងារដ៏សម្បូរបែប ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតខ្សែរ ឧបករណ៍បំពងសំឡេង ១២ ចំនុច ដំបូលបើក Panoramic sunroof ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ តំបន់ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើករដ៏ឆ្លាតវៃ DiPilot intelligent driving assist ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តអគ្គិសនី BYD Tang EV ដំណើរការដោយម៉ូទ័រអគ្គិសនី មានកម្លាំង ២២៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ជាមួយឆ្នាំងសាកល្បឿនលឿន ដែលអាចសាកពី ៣០%​ ដល់ ៨០% ត្រឹមរយះពេល ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម