[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Qiyuan A07 ប្រភេទអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ២១ ៣០០ ដុល្លារ ដល់ ២៤ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
រថយន្តប្រភេទ Sedan នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 platform មានប្រវែងតួខ្លួនសរុប ៤ ៩០៥ មម ទទឹង ១ ៩១០ មម កំពស់ ១ ៤៨០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅមើលទៅមានលក្ខណៈបែបស្ព័រ ជាមួយចង្កៀងមុខមានបំពូល LED ដល់ទៅ ២៨៥ គ្រាប់ រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រប្រភេទ 5-spoke ទំហំ ១៩ អ៉ីញ ដៃទ្វារគ្មានស៊ុបប្រភេទ flash-door និងចង្កៀងក្រោយ LED រចនាដូចគ្នាទៅនឹងផ្នែកខាងមុខ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់កំសាន្ត touchscreen កម្រិត 2.5K ទំហំ ១៥,៤ អ៉ីញ ដោយមុខងារទាំងអស់ត្រូវបានបញ្ជាក់ដោយអេក្រង់នេះទាំងអស់ ដែលស្រដៀងគ្នាទៅរថយន្តរបស់ Tesla ព្រមទាំងបានបំពាក់នៅឈីប 8155 ដែលអាចប្រើប្រាស់នៅអេក្រង់បង្ហាញលើកញ្ចក់បែប AR-HUD និងបានបំពាក់ឧបករណ៍បំពងសំឡេង ១៦ ចំនុច ។
ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៥៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៥៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៥ គីឡូម៉ែត្រ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ លើសពីនេះ ក៏មានម៉ូដែល