ឡានអគ្គិសនី EREV របស់ BAIC មួយម៉ូដែលនេះ អាចរត់បានចម្ងាយលើស ១ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការចេញជាផ្លូវការនៅម៉ូដែលពិសេស BJ40e ប្រភេទអគ្គិសនីលាយសាំង EREV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣០ ៩០០ ដុល្លារ ដល់ ៣៣ ៦០០ ដុល្លារ ។

រថយន្តប្រភេទ SUV off-road នេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៤០ សេះ ផ្គួបជាមួយអាញគុយទំហំ ៤០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥២ គីឡូម៉ែត្រដោយថាមពលអគ្គិសនីសុទ្ធពេលសាកថ្មពេញ និងមានសាំងពេញ អាចបើកបរបាន ១២០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៩០ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៩៦៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៤០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានភាពហាប់ណែន ជាមួយប៉ាណាហុមព័ទ្ធដោយសណុំចង្កៀងមុខ LED ព្រមទាំងថាសកង់ទំហំ ២០អ៉ីញអាប់ដេតថ្មី ខណៈផ្នែកខាងក្រោយមានកង់សាគួរ និងចង្កៀងប្រភេទ LED ។

រីឯនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8155 ក៏ដូចចាភ្លើង ambient lights ចំនួន ២៥៦ពណ៌ កន្លែងសាកថ្មឥតប្រើខ្សែជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម