ឡានអគ្គិសនី Polestar 2 ចេញប្រភេទថោកបំផុតថ្មី សាកម្តងជិះបាន ៤២០គម

ក្រុមហ៊ុន Polestar ដែលស្ថិតក្រោមក្រុមហ៊ុន Volvo បានពង្រីកត្រកូលរថយន្តអគ្គិសនី Polestar 2 របស់ខ្លួន ដោយបន្ថែមម៉ូដែលថ្មី ដែលបំពាក់ម៉ូទ័រអគ្គិសនីមួយ។

រថយន្ត Polestar 2 នឹងមានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា ចង្កៀងមុខ LED, យ៉ាន់ ១៩អ៊ីញ, សេនស័រចូលចតមុខ-ក្រោយ, កញ្ចក់ឥតស៊ុម, ពូកស្បែក២ពណ៌, អេក្រង់កម្សាន្ត Touchscreen ១១អ៊ីញ, កុងទ័រឌីជីថល ១២,៣អ៊ីញ, បាស ៨គ្រាប់ និងកាមេរ៉ាក្រោយ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា រថយន្ត Polestar 2 ប្រភេទម៉ូដែលមួយ ផ្តល់ជម្រើស ២ ម៉ូដែល គឺ Standard Range និង Long Range ដោយប្រើកញ្ចប់អាគុយទំហំ ៦៤គីឡូវ៉ាត់ម៉ោង មានកម្លាំង ២២១សេះ និង ប្រើកញ្ចប់អាគុយទំហំ ៧៨គីឡូវ៉ាត់ម៉ោង មានកម្លាំង ២២៨សេះ។

ចំពោះប្រភេទ Standard Range នឹងមានចម្ងាយបើកបរពី ៤២០ ទៅ ៤៤០គីឡូម៉ែត្រ ខណៈប្រភេទ Long Range អាចបើកបរបានពី ៥១៥ ទៅ ៥៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤៧ ៦០០ដុល្លារ ដល់ ៧១ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម