ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ឡានអគ្គិសនី នឹងមានតម្លៃថោកជាងឡានប្រើប្រេងឥន្ធនៈ នៅឆ្នាំ ២០២៧

ឡានអគ្គិសនី នឹងមានតម្លៃថោកជាងឡានប្រើប្រេងឥន្ធនៈ នៅឆ្នាំ ២០២៧

ការសិក្សាពី BloombergNEF ដែលរាយការណ៍ដោយ The Guardian បានបង្ហាញថា យ៉ាងហោចណាស់នៅអឺរ៉ុប តម្លៃរថយន្តអគ្គិសនីថោកជាងរថយន្តប្រើប្រេងឥន្ធនៈ អាចកើតឡើងនៅដើមឆ្នាំ ២០២៧។

ជាក់ស្តែង រថយន្តអគ្គិសនីប្រភេទ SUV និង Crossovers ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើឲ្យអតិថិជនចំណាយតិចជាង ប្រភេទប្រើប្រេងឥន្ធនៈ នៅឆ្នាំ ២០២៦។​ នៅឆ្នាំ២០៣០ រថយន្តអគ្គិសនីជាមធ្យមត្រូវបានគេរំពឹងថា នឹងមានតម្លៃថោកជាងរថយន្តប្រើប្រេងឥន្ធនៈ ទាំងមិនទាន់គិតអំពីការកាត់បន្ថយពន្ធលើរថយន្តអគ្គិសនីផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្តូរត្រូវបានគេរំពឹងថានឹងកើតឡើងដោយសារតែការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្ត កំពុងសម្រុកផលិតរថយន្តអគ្គិសនី។ នៅពេលដែលមានក្រុមហ៊ុនផលិតកាន់តែច្រើនឡើងៗ សេដ្ឋកិច្ចខ្នាតធំនឹងធ្វើឲ្យតម្លៃរបស់ធ្លាក់ចុះ។

BloombergNEF រំពឹងថា នៅឆ្នាំ ២០២៦ តម្លៃជាមធ្យមនៃរថយន្តធុនមធ្យម នឹងមានចំនួន ២៣ ០០០ ដុល្លារ ទោះបីជាវាជាប្រភេទប្រើសាំង ឬអគ្គិសនីក៏ដោយ។ នៅឆ្នាំ ២០៣០ គេបានព្យាករណ៍ថា តម្លៃជាមធ្យមនៃរថយន្តអគ្គិសនី នឹងមានចំនួន ១៩ ៨០០ដុល្លារ ខណៈពេលដែលតម្លៃរថយន្តប្រើប្រេងឥន្ធនៈជាមធ្យមនឹងកើនឡើងបន្តិច ដល់ ២៤ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម