ក្រុមហ៊ុន Kandi America បានប្រកាសថារថយន្តម៉ូដែល Kandi K27 និង Kandi K23 របស់ខ្លួនទទួលបានអាជ្ញាប័ណ្ណអនុញ្ញាតពីភ្នាក់ងារ EPA សម្រាប់ការលក់រថយន្តទាំងពីរនៅសហរដ្ឋអាមេរិក។
ក្នុងរដ្ឋមួយចំនួន រថយន្ត K27 ប្រហែលជាអាចលក់ដាច់ខ្លាំង ដោយសារតែវាមានតម្លៃធូរបំផុត។ ជាក់ស្ដែងដូចជានៅរដ្ឋ Colorado រថយន្តនេះនឹងមានតម្លៃចាប់ពី ៥ ៩៩៩ដុល្លារ ពេលបូកដកថ្លៃប្រាក់ជំនួយពីរដ្ឋាភិបាលរួច។ ចំណែករថយន្ត K23 វិញ អាចមានតម្លៃទាបបំផុតចាប់ពី ១៥ ៩៩៩ដុល្លារ ឡើងទៅ។
រថយន្ត Model K27 មានកម្លាំងត្រឹម ២៧សេះ ប៉ុណ្ណោះ ដែលមានល្បឿនអតិបរមា ១០១ គ.ម/ម៉។ វាមានបំពាក់អាគុយទំហំ ១៧,៦៩ kWh ដែលចំណាយពេល ៧ម៉ោងក្នុងការសាក ហើយពេលសាកពេញអាចជិះបានចម្ងាយ ១៦០ គីឡូម៉ែត្រ៕