ឡានអគ្គិសនីរបស់ Changan មួយម៉ូដែលនេះ អាចបើករបានចម្ងាយលើស ១ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Deepal S05 ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និង EREV ជាមួយតម្លៃលក់ចាប់ពី ១៦ ៩០០ ដុល្លារ ដល់ ២១ ១០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Changan Deepal S05 ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើដែកដ៏រឹងមាំ high-strength steel ដំណើរការដោយសម្រាប់ម៉ូដែល៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូដែលអគ្គិសនីសុទ្ធ (EV) បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៦,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ១៥ នាទីប៉ុណ្ណោះ ។
  • ម៉ូដែលអគ្គិសនី + សាំង (EREV) ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៧,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើករបានចម្ងាយ ១២៣៤ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ២០ នាទី ។

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះមានលក្ខណៈបែបស្ព័រជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខឆ្លាតវៃបំពាក់អំពូល LED ចំនួន ១,៣ លានភីកសែលរបស់ក្រុមហ៊ុន Huawei ព្រមទាំងថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប Minimalistic ដោយបានបំពាក់អេក្រង់ព័ត៌មាន touchscreen ទំហំ ១៥,៤ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់នៅលើរថយន្ត ព្រមទាំងគាំទ្រដោយឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធប្រព័ន្ធប្រតិបត្តិការ Deepal OS 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម