ឡានអគ្គិសនីលាយសាំង Aito M7 ស៊េរីថ្មីចុងក្រោយបំផុត អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ ចេញលក់ជាផ្លូវការនៅស្រុកកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Aito បានធ្វើការដាក់បង្ហាញចេញលក់នៅរថយន្ត Aito M7 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៣៧ ២៤៩ ដុល្លារ ដល់ ៤៥ ៥៣២ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Aito M7 ដំណើរការដោយជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបានសរុប ២៧២ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រដោយថាមពលអគ្គិសនិសុទ្ធ និងចាក់សាំងពេញចំណុះ ៦០លីត្រ អាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រ រួមទាំងការសាកថ្មបាន ៣០-៨០% ប្រើរយៈពេល ៣០នាទី
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនី ២ អាចផលិតកម្លាំងបានសរុប ៤៤៩ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០គីឡូម៉ែត្រដោយថាមពលអគ្គិសនិសុទ្ធ និងចាក់សាំងពេញចំណុះ ៦០លីត្រ អាចបើកបរបានចម្ងាយ ១២៥០ គីឡូម៉ែត្រ រួមទាំងការសាកថ្មបាន ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០២០ ម.ម ទទឹង ១ ៩៤៥ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញបែបស្ព័រស្រដៀងគ្នាទៅនឹងម៉ូដែល M5 ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ​ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Harmony OS របស់ Huawei រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើក Huawei ADS 2.0 ទៀតផង  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម