[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD TANG EV ស៊េរីថ្មីចុងក្រោយ ផ្តល់ជូន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយលក្ខណៈពិសេសខុសៗគ្នា មានតម្លៃលក់ចាប់ពី ៣៤ ៣០០ ដុល្លារ ដល់ ៤១ ១០០ ដុល្លារនៅក្នុងប្រទេសចិន ។
រថយន្ត BYD Tang EV ឆ្នាំ ២០២៣ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៨២០ ម.ម ។ ដោយទទួលបានការរអាប់ដេតគួរឱ្យកត់សម្គាល់ជាច្រើនដូចជា បំពាក់ថាសកង់ថ្មីទំហំ ២០ អ៉ីញ, ចង្កៀងមុខ-ក្រោយ LED ហើយរថយន្តនេះត្រូវបានបំពាក់ដោយប្រព័ន្ធទប់លំនឹងដ៏ឆ្លាតវៃ Disus-C intelligent damping body control system ផ្តល់នៅការបើកបរកាន់តែរលូតជាងមុនផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយពូកស្បែកដែលមានគុណភាពខ្ពស់ ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់មុខងារដ៏សំបូរ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែរ ឧបករណ៍បំពងសំឡេងម៉ាក Dynaudio ១២ ចំនុច និងប្រព័ន្ធកាំម៉េរាកម្រិត HD ១០៨០ ផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២២៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង
- ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៤១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥១០ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៦៣៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយម៉ូដែលទាំង ៣ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាលបានពី ៣០% ទៅ ៨០% ប្រើរយៈពេល ៣០ នាទី ៕