[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Lumin EV អគ្គិសនីសុទ្ធខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ៨ ៥០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
Changan Lumin ជារថយន្តប្រភេទទ្វារពីរ និង ៤ កៅអី ដែលផលិតឡើងនៅលើគ្រោងឆ្អឹង EPA0 pure electric platform មានប្រវែងតួខ្លួនសរុប ៣ ២៧០ មីលីម៉ែត្រ ទទឹង ១ ៧០០ មីលីម៉ែត្រ និងកម្ពស់ ១ ៥៤៥ មីលីម៉ែត្រ និងប្រវែងគន្លាតកង់មុខ-ក្រោយ ១ ៩៨០ មីលីម៉ែត្រ ជាមួយការឌីស្សញនៅផ្នែកមានប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រាលមូល ។ ខណះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ និងមានមុខងារដែលអាចបញ្ជាដោយសំឡេងផងដែរ ។
ទាក់ទងទៅនឹងថាមពលវិញ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៤៦ សេះ ផ្គួបជាមួយអាគុយទំហំ ២៧,៩៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ៣០% ដល់ ៨០% ប្រើរយៈពេលតែ ៣៥ នាទីប៉ុណ្ណោះ ៕