[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Motor បានសហការគ្នាជាមួយក្រុមហ៊ុន Alibaba ក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធ IM LS6 ដោយបានដាក់បង្ហាញចេញជាលើកដំបូងនៅពិពរណ៏រថយន្ត Motor Expo 2023 នៅឯប្រទេសថៃ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៩៥០ ម.ម បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៧៧៦ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេល ៣,៤៨ វានាទី ។ ខណៈទំហំអាគុយក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។
IM LS6 ត្រូវបានផលិតឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាង SAIC Motor, Alibaba និង Shanghai Zhangjiang Hi-Tech ជាមួយការរចនាផ្នែកខាងក្រៅរបស់វាគឺផ្អែកលើគោលគំនិតដោយសង្កត់ធ្ងន់លើភាពរលូន និងភាពទំនើប នឹងបច្ចេកវិទ្យា Ai Cabin ដែលជាបច្ចេកវិទ្យាថ្មីពី SAIC Motor។
ទោះជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីសុទ្ធ IM LS6 ដែលកំពុងដាក់តាំងបង្ហាញនៅពិពរណ៍របស់ប្រទេសដៃក៏ដោយ ក៏មិនមានគម្រោងដាក់លក់សម្រាប់ទីផ្សារក្នុងប្រទេសថៃនោះទេ ៕