ឡានអគ្គិសនីសុទ្ធ Kia EV3 មានការកក់ទុនមុនដល់ទៅ ១មុឺនគ្រឿងក្នុងរយៈពេលអត់ដល់ ១ខែ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការប្រកាសថា ក្រុមហ៊ុនទទួលបានការកក់ទុកមុននៅរថយន្តអគ្គិសនីសុទ្ធ Kia EV3 ស៊េរីថ្មីចុងក្រោយ ដល់ទៅ ១០ ០០០ គ្រឿងក្នុងរយៈពេល ២៣ថ្ងៃ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ដែលមានតម្លៃលក់ចាប់ពី ២៩ ២០០ ដុល្លារ ដល់ ៣៤ ១០០ ដុល្លារ ។

Kia EV3 ស៊េរីថ្មីចុងក្រោយ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨១,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសារការសាកល្បឿនលឿន DC អាចសាកពី ១០-៨០% ប្រើរយៈពេល ៣១ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៥៦០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ដោយមានការឌីស្សាញផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹង Kia EV9 ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និង អេក្រង់កំសាន្ត touchscreen ទំហំ១២,៣​ អ៉ីញជាប្រភេទភ្លោះ ក៏ដូចជាអេក្រង់ទំហំ ៥អ៉ីញសម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ ខណៈមុខងារសំខាន់ៗត្រូវបានដាក់នៅលើដៃចង្កូត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម