[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ រថយន្តអគ្គិសនីសុទ្ធ Kia EV6 ជារថយន្តដំបូងរបស់ក្រុមហ៊ុន Kia ដែលបានឈ្នះពានរង្វាន់ Car Of The Year Award 2022 នៅអឺរ៉ុប ដោយពានរង្វាន់នេះបើកឲ្យអ្នកសារព័ត៌មានមកពី ២៣ ប្រទេសនៅអឺរ៉ុប បានជ្រើសរើសរថយន្តថ្មីល្អបំផុតក្នុងរយៈពេល ១២ ខែកន្លងមក។
រថយន្តអគ្គិសនីសុទ្ធ Kia EV6 ជារថយន្តអគ្គិសនីទី ៣ ត្រូវបានផ្តល់រង្វាន់នៅឆ្នាំនេះជាមួយនឹង ២៧៩ ពិន្ទុពីគណៈវិនិច្ឆ័យ ដោយបានយកឈ្នះក្រុមហ៊ុន Renault Mégane E-Tech Electric ដែលមាន ២៦៥ ពិន្ទុ ខណៈ Hyundai Ioniq 5 ឈរនៅលេខបីដោយមាន ២៦១ ពិន្ទុ។ ដោយតាមពីក្រោយដោយរថយន្ត Peugeot 308 មាន ១៩១ ពិន្ទុះ, Skoda Enyaq មាន ១៨៥ ពិន្ទុះ, Ford Mustang Mach-E មាន ១៥០ ពិន្ទុះ និង Cupra Born មាន ១៤៤ ពិន្ទុះ។
ក្នុងនោះ លោក Jason Jeong ប្រធានក្រុមហ៊ុន Kia Europe បាននិយាយថា “វាជាកិត្តិយសដ៏អស្ចារ្យដែលបានឈ្នះពានរង្វាន់ European Car of the Year 2022 ជាមួយនឹង EV6 ដែលជារថយន្ត Kia ដំបូងគេដែលមិនធ្លាប់មានដែលបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ” ។ “EV6 គឺជាសញ្ញាដ៏គួរឲ្យរំភើបនៃអ្វីដែលនឹងមកដល់នៅក្នុងត្រកូលនៃរថយន្តអគ្គិសនីរបស់យើង”។
ទន្ទឹមនឹងនេះពានរង្វាន់ European Car of the Year ត្រូវបានបង្កើតឡើងដោយសមាជិកមកពីក្រុមហ៊ុនរថយន្តចំនួន ៩ នៅក្នុងប្រទេសចំនួន ៩ ហើយមានភាពឯករាជ្យពីក្រុមហ៊ុនផលិតរថយន្ត។ ខណៈ នៅឆ្នាំនេះ ក្រុមនេះបានប្រកាសថាខ្លួននឹងមិនរាប់សន្លឹកឆ្នោតពីសមាជិករុស្ស៊ីរបស់ខ្លួនឡើយ៕
ចំពោះពានរង្វាន់រថយន្តឆ្នើមប្រចាំឆ្នាំបានបន្តចាប់តាំងពីឆ្នាំ ១៩៦៤ នៅពេលដែលរថយន្ត Rover 2000 បានទទួលជ័យជម្នះ និងរថយន្តអគ្គិសនីដំបូងគេដែលឈ្នះពានរង្វាន់គឺ Nissan LEAF ក្នុងឆ្នាំ ២០១១៕