Kia EV6 ឆ្នាំ២០២២ សាកម្តងជិះបាន ៥២៨គ.ម ចេញលក់នៅអូស្ត្រាលី តម្លៃតែជាង ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្តអគ្គិសនី Kia EV6 ស៊េរីឆ្នាំ២០២២ បានចេញលក់នៅក្នុងប្រទេសអូស្ត្រាលី ជាផ្លូវការ ដោយក្នុងនោះមានចែកចេញជា ៣ ម៉ូដែល។

រថយន្ត Kia EV6 ឆ្នាំ២០២២ ត្រូវបានផលិតលើគ្រោងឆ្អឹង Electric-Global Modular Platform របស់ក្រុមហ៊ុន Hyundai ដូចទៅនឹងរថយន្តអគ្គិសនី Hyundai Ioniq 5 និង Genesis GV60 ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត EV6 ទាំង ៣ ម៉ូដែលនោះមានដូចជា៖

  • Kia EV6 Air RWD ប្រើម៉ូទ័រអគ្គិសនីមួយ និងប៉ុងក្រោយ មានកម្លាំង ២២៥ សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ហើយប្រើកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥២៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាមានតម្លៃចាប់ពីខ្ទង់ ៤៨ ៧០០ដុល្លារ។
  • Kia EV6 GT-Line RWD ប្រើម៉ូទ័រអគ្គិសនីមួយ និងប៉ុងក្រោយ មានកម្លាំង ២២៥ សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ហើយប្រើកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥០៤គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាមានតម្លៃចាប់ពីខ្ទង់ ៥៣ ៧០០ដុល្លារ។
  • Kia EV6 GT-Line AWD ប្រើម៉ូទ័រអគ្គិសនីពីរ និងប៉ុងពីរ មានកម្លាំង ៣២០ សេះ និងកម្លាំងរមួល ៦០៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤៨៤ គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាមានតម្លៃចាប់ពីខ្ទង់ ៥៩ ៥០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម