
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Nio Firefly ប្រភេទ hatchback ខ្នាតតូច នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៦ ៧៧៩ ដុល្លារ ដល់ ១៧ ៦០០ ដុល្លារប៉ុណ្ណោះ ។
រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៤១ សេះ ផ្គួបជាមួយអាគុយទំហំ ៤២,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
Nio Firefly មានប្រវែង ៤ ០០៣ ម.ម ទទឹង ១ ៧៨១ ម.ម កម្ពស់ ១ ៥៥៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦១៥ មម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានភាពទាក់ទាញខ្លាំង ជាពិសេសបានប្រើប្រាស់ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញររាងមូល ស្រដៀងទៅនឹងកាមេរ៉ា Iphone ក៏ដូចជាដៃទា្វរប្រភេទ flush-door រួមទាំងកញ្ចក់ចំហៀងបង្គប់មុខងារផ្តល់សញ្ញាគ្រោះថ្នាក់មកពីផ្នែកចំហៀង។ បន្ថែមពីនេះ រថយន្តនេះក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីការធ្វើតេស្តចេញពីអង្គភាព C-NCAP របស់ប្រទេសចិន និងចេញពីអង្គភាព E-NCAP របស់តំបន់អឺរ៉ុបទៀតផង។
ចំពោះនៅផ្នែកខាងក្នុងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហម ៦ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ សម្រាប់មុខងារទូទៅនៅលើរថយន្ត និងអាចផ្ទុកបាន ១ ២៥០លីត្រ នៅពេលបត់កៅអីចុះក្រោម ៕