ឡានអគ្គិសនីសុទ្ធខ្នាតតូច Nissan Micra EV សាកថ្មម្តងជិះបាន ៤០៨ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត All-new Nissan Micra ស៊េរីឆ្នាំ ២០២៦ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ នៅទីផ្សារតំបន់អឺរ៉ុប ជាមួយតម្លៃលក់ខ្ទង់ ២៥ ០០០ ផោត ស្មើនឹងខ្ទង់ ៣៣ ៥០០ ដុល្លារ  ។

រថយន្តនេះនឹងផលិតឡើងនៅលើគ្រោងឆ្អឹង CMF-BEV platform ដែលជាគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីខ្នាតតូច បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៤៩ សេះ ផ្គួបជាមួយអាគុយទំហំ ៥២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ១៥-៨០% ប្រើរយៈពេល ៣០នាទី ព្រមទាំងទទួលបានប្រព័ន្ធផ្ទេរថាមពល V2L ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Micra EV មានប្រវែងខ្លួនសរុប ៤ម៉ែត្រ ទទឹង ១,៨ ម៉ែត្រ កំពស់ ១,៦ ម៉ែត្រ និងប្រវែងគម្លាតកង់មុខ-ក្រោយ ២,៥ ម៉ែត្រ ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ស្រដៀងទៅនឹងរថយន្ត Mini Cooper ដោយប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED រាងពងក្រពើ ព្រមទាំងបំពាក់ថាសកង់ទំហំ ១៨អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ការតុបតែងបានយកលំនាំចេញរថយន្ត Renault 5 E-Tech ដោយមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ ជាអេក្រង់ភ្លោះ បញ្ចូលនៅប្រព័ន្ធ NissanConnect system ជាមួយនឹង Google Built-in services ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold កន្លែងសាកថ្មឥតប្រើខ្សេ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ Nissan ProPilot ADAS ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម