[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Kia EV9 GT ស៊េរីឆ្នាំ ២០២៥ ដែលជាម៉ូដែលខ្ពស់ជាងគេ និងមានកម្លាំងខ្លាំងជាងគេបំផុតរបស់ក្រុមហ៊ុន នៅខែមករា ឆ្នាំ ២០២៥ ។
Kia EV9 GT ស៊េរីឆ្នាំ ២០២៥ នឹងអាចបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបានសរុប ៥៧៦ សេះ និងកម្លាំងរមួល ៧៣៨ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ ៤វិនាទី ព្រមទាំងទទួលបានប្រព័ន្ធជើងក្រោមថ្មី reinforced suspension និងហ្វ្រាំងដៃអេឡិចត្រូនិចផងដែរ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូង មិនទាន់បង្ហាញពីរូបរាងនៃការឌីស្សាញរបស់ Kia EV9 GT ស៊េរីឆ្នាំ ២០២៥ នៅឡើយទេ ។ ក្រៅពីនេះ EV9 GT ក្រុមហ៊ុនក៏បានបញ្ជាក់ថា រថយន្តអគ្គិសនីសុទ្ធ Kia EV6 GT អាប់ដេតនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ នេះ ផងដែរ៕