ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ឡានអាមេរិកមួយនេះ នឹងប្រើអេក្រង់កោងប្រភេទ OLED ទំហំ៣៨អ៊ីង ដំបូងគេបង្អស់លើលោក!

ឡានអាមេរិកមួយនេះ នឹងប្រើអេក្រង់កោងប្រភេទ OLED ទំហំ៣៨អ៊ីង ដំបូងគេបង្អស់លើលោក!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តអាមេរិក Cadillac បានបញ្ចេញវីដេអូខ្លីមួយ បង្ហាញឲ្យឃើញពីតាប្លូនៃរថយន្ត SUV ខ្នាតធំរបស់ខ្លួន ដែលមានបំពាក់អេក្រង់កោង ប្រភេទ OLED ដំបូងគេបង្អស់លើពិភពលោក។

អេក្រង់ដ៏ធំសម្បើមនោះមានទំហំសរុប ៣៨អ៊ីង ហើយមានដង់ស៊ីតេភិចសែលស្មើនឹង ទូរទស្សន៍ 4K ២ដង។ ក្រុមហ៊ុន Cadillac អះអាងថា វានឹងផ្តល់នូវពណ៌ដ៏ល្អឥតខ្ចោះក្នុងឧស្សាហកម្មយានយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ រូបថតនៃរថយន្ត Cadillac Escalade ជំនាន់ថ្មី ក៏បានលេចធ្លាយរួចមកហើយដែរ បង្ហាញឲ្យឃើញពីការរចនាដ៏ទំនើបទាន់សម័យ។ Escalade មានស្ទីលស្រដៀងទៅនឹងម៉ូដែល XT6 ដែរ តែមានប៉ាណាមុខធំជាង និងហំជាង។

គួរឲ្យដឹងថា រថយន្ត Cadillac Escalade ថ្មី នឹងប្រើគ្រោងឆ្អឹង T1 Truck Platform ដូច Chevrolet Tahoe និង Suburban ដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម