
ភ្នំពេញ កាលពីពេលថ្មីៗនេះ– ឡិចស៊ឺស ខេមបូឌា អបអរសាទរខួប១ឆ្នាំនៃការសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលក្នុងពេល១ឆ្នាំ ឡិចស៊ឺសបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែប្រែមុខមាត់នៃទីផ្សាររថយន្តប្រណីត ព្រមទាំងចូលរួមលើកកម្ពស់ការរស់នៅបែបស៊ីវិល័យ ក្រោមសារមួយដែលមានឈ្មោះថា “ឆ្លុះបញ្ចាំងឧត្តមភាពអ្នក” “Unleashed Your Mark”។
កម្មវិធីអបអរគម្រប់ខួប ១ឆ្នាំនេះ បានប្រារព្ធឡើងនៅឯសណ្ឋាគារសូហ្វីតែល ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជនជាច្រើនកុះករ។ អមជាមួយនឹងកម្មវិធីនេះ ឡិចស៊ឺស ខេមបូឌា ក៏បានបង្ហាញចេញនូវសាលសិល្បៈនៅក្នុងអគារតាំងបង្ហាញរថយន្តរបស់ខ្លួន ដើម្បីបង្ហាញពីការប្ដេជ្ញារបស់ ឡិចស៊ឺស ចំពោះការផ្ដល់តម្លៃវប្បធម៌ដ៏សម្បូរបែប និងមានអាយុកាលយូរលង់របស់ប្រទេសកម្ពុជា។
ចាប់តាំងពីពេលដែលបោះជំហានចូលទីផ្សារប្រទេសកម្ពុជាជាផ្លូវការរួចមក ឡិចស៊ឺស ខេមបូឌា បានបង្ហាញស្មារតីប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូនបដិសណ្ឋារកិច្ចលំដាប់ផ្កាយ៥ ដែលមិនមានគូប្រជែងណាមួយអាចផ្ដល់ជូនបានឡើយ។ ឡិចស៊ឺស ក៏ទទួលបានជោគជ័យក្នុងការប្រកាសចេញរថយន្តប្រណីតស្តង់ដារពិភពលោក ដើម្បីបំពេញទៅតាមការកើនឡើងនៃតម្រូវការក្នុងចំណោមអតិថិជនលំដាប់ជាន់ខ្ពស់ក្នុងកម្ពុជា ព្រមទាំងបានសាងសង់អគារតាំងបង្ហាញរថយន្តនៅទីក្រុងភ្នំពេញ និងបានបណ្ដុះវប្បធម៌នៃរថយន្តប្រណីតដែលសមស្របទៅតាមការវិវត្តនៃប្រណីតភាពនៅកម្ពុជា។
ការអបអរខួបគម្រប់១ឆ្នាំនេះ អាចចាត់ទុកថាជាការសម្រេចបានសមិទ្ធិផលដំបូងរបស់ ឡិចស៊ឺស ក្នុងការកែប្រែមុខមាត់វិស័យយានយន្តប្រណីតនៅកម្ពុជា ក្នុងនាមជាម៉ាកសញ្ញាដែលតំណាងឲ្យការរស់នៅបែបស៊ីវិល័យនៅកម្ពុជា។ ដោយគោរពទៅតាមទស្សនវិជ្ជាសកលរបស់ ឡិចស៊ឺស ក្នុងការផ្ដល់តម្លៃសម្បត្តិបេតិកភណ្ឌក្នុងស្រុក ឡិចស៊ឺស ខេមបូឌា បានលាយបញ្ចូលនូវវប្បធម៌ខ្មែរដ៏ថ្លៃថ្លាប្រពៃឧត្តមទៅក្នុងអគារតាំងបង្ហាញរថយន្តរបស់ខ្លួន ព្រមទាំងរៀបចំកម្មវិធីអស្ចារ្យផ្សេងៗផ្សារភ្ជាប់នឹងវប្បធម៌មួយចំនួនធំ ដែលពិតជាបានឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ ឡិចស៊ឺសក្នុងការសាទរ និងចូលរួមអភិរក្សប្រពៃណីដ៏សម្បូរបែបក្នុងទីផ្សារនីមួយៗដែលខ្លួនបានចូលទៅដល់។
ដើម្បីអបអរសាទរដល់សមិទ្ធិផលដំបូងដែល ឡិចស៊ឺស ខេមបូឌា សម្រេចបាន សមិទ្ធិផលដែលបង្កប់ដោយអត្តសញ្ញាណខ្មែរ ពេលវេលាល្អឯកជាមួយអតិថិជន និងការបង្កើតប្រណីតភាពផ្ទាល់ខ្លួន ឡិចស៊ឺស ខេមបូឌា បានបង្កើតនូវសាលសិល្បៈក្នុង កម្មវិធីរបស់ខ្លួន ដែលជាការសាទរដល់វប្បធម៌ក្នុងស្រុក។
សាលសិល្បៈនេះ មានតាំងលម្អនូវស្នាដៃសិល្បៈរបស់វិចិត្រករ Din Art។ នេះជាការលើកសរសើរដល់កាយវិការ និងស្មារតីក្នុងវប្បធម៌ខ្មែរ ដែលទទួលបានការបំផុសគំនិតពីអ្នករាំរបាំអប្សរា។ ស្នាដៃសិល្បៈនេះបានចាប់យកនូវ ភាពឆើតឆាយ និងភាពទន់ភ្លន់នៃរបាំប្រពៃណីបុរាណ ដែលឆ្លុះបញ្ចាំងនូវមនោសញ្ចេតនា និងមោទនភាពនៃវប្បធម៌ដែលបានបង្កប់ក្នុងក្បាច់នីមួយៗ។ ក្បាច់រាំនីមួយៗនៃរបាំអប្សារាសុទ្ធតែរៀបរាប់សាច់រឿងនៃភាពច្បាស់លាស់ ភាពស្ទាត់ជំនាញ និងប្រពៃណី ដែលនេះក៏មិនខុសពីរថយន្ត ឡិចស៊ឺស នោះឡើយ។ ភាពស៊ីសង្វាក់គ្នារវាងស្នាដៃរបស់វិចិត្រករ Din Art និងទស្សនវិជ្ជានៃការបើកបររបស់ ឡិចស៊ឺស ដែលរួមានសមត្ថភាពដ៏ស្ទាត់ជំនាញ ការគ្រប់គ្រងច្បាស់លាស់ និងការឌីហ្សាញប្រកបដោយគោលដៅ បង្កើតបានជាការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសិល្បៈ និងវិស្វកម្ម។
វត្តមាននៃសាលសិល្បៈឈ្មោះថា “TranscenDance” ក្នុងអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស នៅទីក្រុងភ្នំពេញ រឹតតែឆ្លុះបញ្ចាំងពីការប្ដេជ្ញារបស់ ឡិចស៊ឺស ក្នុងការផ្ដល់តម្លៃដល់បេតិកភណ្ឌខ្មែរ។ គួរដឹងថាការឌីហ្សាញស្ថាបត្យកម្មនៃអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ខេមបូឌា គឺបានលាយបញ្ចូលនូវធាតុផ្សំមួយចំនួនដែលទទួលបានការបំផុសគំនិតចេញពីក្បាច់នៃរបាំប្រពៃណីកម្ពុជា ជាមួយការឌីហ្សាញសម័យទំនើបរបស់ ឡិចស៊ឺស ដែលបង្កើតបានជានិម្មិត្តសញ្ញាមួយនៃការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងភាពច្នៃប្រឌិត និងប្រពៃណី។
កាលពីថ្មីៗនេះដែរ ឡិចស៊ឺស ខេមបូឌា ត្រូវបានទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មជាផ្លូវការ ក្នុងនាមជាក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្ត ឡិចស៊ឺស ពីប្រទេសជប៉ុន។ ការទទួលស្គាល់នេះមានន័យថាអតិថិជនអាចប្រាកដចិត្តថានឹងទិញបានផលិតផលថ្មី រួមជាមួយនឹងការធានាពេញលេញ ព្រមទាំងទទួលបានការបម្រើសេវាកម្មក្រោយការលក់ដែលមានការទទួលស្គាល់ច្បាស់លាស់។ ត្បិតថាហាងលក់ដែលមិនទទួលបានសិទ្ធិមួយចំនួន មានលក់រថយន្ត ឡិចស៊ឺស ដែលនាំចូលពីប្រទេសដទៃ ប៉ុន្តែគឺមានតែហាងលក់ដែលទទួលបានសិទ្ធិផ្លូវការប៉ុណ្ណោះដែលអាចផ្ដល់ជូនរថយន្តប្រណីតពិតប្រាកដ ផលិតដោយជនជាតិដើម ព្រមទាំងមានការធានាផ្លូវការ រួមទាំងអាចផ្ដល់ជូននូវបទពិសោធន៍ដ៏ប្រណីត ដែលស្របទៅតាមយុទ្ធនាការ “ឆ្លុះបញ្ចាំងឧត្តមភាពអ្នក”។
ជាមួយនឹងដំណើរដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា លោក Kensuke Tsuchiya អគ្គនាយកនៃ ឡិច ស៊ឺស ខេមបូឌា បានលើកឡើងថា “ឆ្នាំដំបូងនេះពិតជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ ឡិចស៊ឺស ខេមបូឌា ដោយយើងបានឃើញនូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជនកម្ពុជាដែលពេញចិត្តចំពោះរថយន្តប្រណីតរបស់ ឡិចស៊ឺស ដែលតំណាងឲ្យការរស់នៅដ៏ប្រណីតដែល ឡិចស៊ឺស ចង់នាំយកមកជូនប្រជាជនកម្ពុជា។ ជោគជ័យរបស់យើងបានពង្រឹងការប្ដេជ្ញារយៈពេលវែងរបស់យើងចំពោះទីផ្សាររថយន្តនៅកម្ពុជា ហើយពួកយើងនឹងបន្តវិនិយោគក្នុងការពង្រីកវត្តមាន ក៏ដូចជាផ្ដល់ជូននូវបទពិសោធន៌ផ្ទាល់ខ្លួនដ៏ពិសេសដែលអតិថិជនរបស់យើងរំពឹងចង់បាន។ ទំព័រជោគជ័យដំបូងនេះប្រៀបបានជាការសន្មត់សម្រាប់ទំព័របន្ទាប់នៅថ្ងៃអនាគត ហើយពួកយើងនៅតែបន្តប្ដេជ្ញានាំយកនូវរថយន្តប្រណីតប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍នៃភាពជាម្ចាស់ដ៏ប្លែកពគេ ដើម្បីបំពេញទៅតាមតម្រូវនៃទីផ្សាររថយន្តប្រណីតនៅកម្ពុជាដែលកំពុងរីកចម្រើនទៅមុខ”។

អំពី ឡិច ស៊ឺស
ឡិចស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បង្កើតនូវប្រភេទរយន្តតួខ្ពស់ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិចស៊ឺស បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេ ហើយត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។ ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មុះមុតលើភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិចស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក៕
- ទំនាក់ទំនងលេខ ៖ +855 17 888 727