Kia មានគម្រោងការថានឹងចាប់ផ្ដើមប្រើប្រាស់ឡូហ្គោថ្មីរបស់ខ្លួន មុនដំណាច់ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយបស់ The Korean Car Blog។
ឡូហ្គោថ្មីនេះធ្លាប់បានបង្ហាញរូបរាងម្ដងរួចមកហើយនៅលើរថយន្ត Concept Imagine ដែលក្រុមហ៊ុនបានបង្ហាញក្នុងកម្មវិធី Geneva Motor Show កាលពីឆ្នាំមុន។ អំឡុងពេលការពិភាក្សាអំពីការដាក់ប្រើប្រាស់ឡូហ្គោថ្មី លោក Park Han-wood ប្រធានក្រុមហ៊ុន បាននិយាយថាឡូហ្គោថ្មីនេះគឺស្រដៀងនឹងឡូហ្គោដែលនៅលើរថយន្ត Concept Imagine ដែរ ប៉ុន្តែខុសគ្នាបន្តិចបន្តួច។
គេនៅរង់ចាំមើលថារថយន្ត Kia ម៉ូដែលថ្មីណានឹងបានប្រើប្រាស់ឡូហ្គោ Kia ថ្មីនេះមុនគេ។ មានមួយចំនួនជឿជាក់ថា Kia នឹងបង្ហាញចេញរថយន្តអគ្គិសនី ដែលដូចរថយន្តអគ្គិសនីរបស់ Volkswagen ម៉ូដែល ID.3 ដែរ៕