អតិតវិស្វករ Apple ដែលបានលួចឯកសាសម្ងាត់នៃបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ត្រូវបានសារភាព

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ អតីតវិស្វកររបស់ក្រុមហ៊ុន Apple ដែលធ្វើការលើគម្រោងប្រព័ន្ធបើកបរដោយស្វ័យប្រវិត្តរបស់ក្រុមហ៊ុនបានសារភាពថាបានលួចឯកសារសំងាត់មុនពេលចាកចេញទៅកាន់ប្រទេសចិនដើម្បីចាប់ផ្តើមតួនាទីថ្មីជាមួយក្រុមហ៊ុនផលិតរថយន្ត XPeng ។

ក្នុងនោះ លោក Zhang Xiaolang ត្រូវបាន Apple ជ្រើសរើសក្នុងឆ្នាំ ២០១៥ ប៉ុន្តែនៅឆ្នាំ ២០១៨ បានប្រកាសថាលាលែងពីតំណែងដើម្បីត្រលប់ទៅប្រទេសចិនវិញ ហើយគាត់នឹងទទួលការងារជាមួយម៉ាកយីហោអាស៊ី។ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​មុន​ពេល​គាត់​​ត្រលប់មកកាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​ដដែល​នោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បុរសជនជាតិចិននេះ បានទាញយកឯកសារ 25-page Apple ទៅកុំព្យូទ័ររបស់ប្រពន្ធគាត់ដែលមានព័ត៌មានរសើបរួមទាំងគំនូរបង្ហាញបន្ទះសៀគ្វីសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Silicon Valley ។ ក្នុងនោះ លោក Xiaolang បានសារភាពពីការលួចឯកសារសម្ងាត់ពាណិជ្ជកម្មតែម្នាក់ឯងនៅក្នុងសវនាការនៅ San Jose រដ្ឋកាលីហ្វ័រញ៉ាក្នុងសប្តាហ៍នេះ ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២៥០ ០០០ ដុល្លារ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន XPeng បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមគេហទំព័រ Bloomberg ថា “យើងមិនមានភាពចម្រូងចម្រាសប្រឆាំងនឹងក្រុមហ៊ុន Apple ទេ ហើយមិនមានការជាប់ទាក់ទងជាមួយករណីនេះទេ” ។ “XPeng គោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ពាក់ព័ន្ធ និងវាយតម្លៃខ្ពស់ចំពោះការការពារកម្មសិទ្ធិបញ្ញា។”

គួរបញ្ជាក់ផងដែរ Xiaolang មិន​មែន​ជា​វិស្វករ Apple តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ព្យាយាម​លួច​លាក់​ប្រាប់​ក្រុមហ៊ុន​រថយន្ត​ចិន​នោះ​ទេ។ Jizhong Chen ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៩ មុនពេលទៅកាន់ប្រទេសចិនវិញ ។ សារព័ត៌មាន Bloomberg រាយការណ៍ថា នៅពេលដែលអាជ្ញាធរបានស្វែងរក hard drive ដែលជាកម្មសិទ្ធិរបស់វិស្វករ ពួកគេបានរកឃើញឯកសារសំខាន់ៗរបស់ Apple រាប់ពាន់សន្លឹក និងរូបថតចំនួន ១០០ ដែលថតបាននៅខាងក្នុងរោងចក្រស្វយ័តរបស់ក្រុមហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម