Jeep ចេញលក់ឡានសាកភ្លើងដំបូងបង្អស់ តម្លៃតែជាង ៤ម៉ឺនដុល្លារ

Jeep ចាប់ចាប់ផ្តើមលក់រថយន្តប្រភេទ Plug-in Hybrid (ប្រើសាំង-Hybrid-សាកភ្លើង) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសចិន ហៅថា Grand Commander PHEV ដែលមានតម្លៃចាប់ពី ៤៤ ០០០ដុល្លារ។

រថយន្ត Jeep Grand Commander PHEV ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharge ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនី២ និងអាគុយកម្លាំង ១៣គីឡូវ៉ាត់ម៉ោងមួយ។ វាក៏អាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៧០គីឡូម៉ែត្រផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើចាក់សាំង និងសាកភ្លើងពេញ រថយន្តនេះអាចបើកបានចម្ងាយសរុប ៩០០គីឡូម៉ែត្រឯណោះ។ វាអាចសាកភ្លើងតាមរយៈខ្សែ 220V 30A ដោយប្រើពេល ៨ម៉ោង។

Grand Commander PHEV ផ្តល់នូវជម្រើសបើកបរ ៤ម៉ូដ គឺ Hybrid (ម៉ូដគោល), Electric (ប្រើថាមពលអគ្គិសនីសុទ្ធ ហើយសន្សំសាំង), E-Save (ជួយថែទាំអាគុយអគ្គិសនី) និង Sport (ប្រើកម្លាំងពេញ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម