អ្នកដែលបានឃើញផ្ទាល់ភ្នែក ប្រាប់អំពីរូបរាង Ford F-150 ប្រភេទអគ្គិសនី

ក្រុម​ការងារ F150 Gen 14 បាន​បង្កើត​រូបភាព Render ថ្មីៗ​ជា​ច្រើន​ដែល​បង្ហាញ​នូវ​រូបរាង​រថយន្ត​ Ford F-150 ប្រភេទ​អគ្គិសនី ដែល​រូបភាព​នេះ​បង្កើត​ឡើង​ផ្អែក​តាម​ប្រភព​ផ្ទៃ​ក្នុង​ដែល​បាន​ឃើញ​រូបរាង​រថយន្ត​នេះ​ច្បាស់ៗ។


រូបភាព​បាន​បង្ហាញ​ថា​នៅ​ផ្ទាំង​ប៉ាណា​ខាង​មុខ​របស់​រថយន្ត​មាន​ជា​លក្ខណៈ​បិទ​ជិត​ មិន​មាន​ការ​ឌីហ្សាញ​បែប​សំណាញ់​នោះ​ឡើយ ដែល​ការ​ឌីហ្សាញ​នេះ​គឺ​​ស្រដៀង​គ្នា​នឹង​រថយន្ត​ Mustang Mach-E ដែល​ជា​រថយន្ត​អគ្គិសនី​មួយ​ដែរ​របស់ Ford។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford និយាយ​ថា​រថយន្ត​ភីកអាប់​អគ្គិសនី F-150 នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​អំឡុង​ឆ្នាំ ២០២១។ ព័ត៌មាន​អំពី​វា​មិន​មាន​ច្រើន​នោះ​ទេ ប៉ុន្តែ Ford ធ្លាប់​បង្ហាញ​អំពី​សមត្ថភាព​រថយន្ត​អគ្គិសនី​នេះ​ដែល​អាច​អូស​សណ្ដោង​ទម្ងន់​បាន​ ៥០០ តោន និង​អះអាង​ថា​វា​អាច​ជិះ​បាន​ចម្ងាយ​​បាន ៤៨២ គ.ម ពេល​សាក​ពេញ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម