
រថយន្តផលិតមានកំណត់ ឬហៅថា Limited កំពុងទាក់ទាញចំណាប់អារម្មណ៍ មិនថាអ្នកមានលុយ និងអ្នកស្រលាញ់រថយន្តនោះទេ។
ជាក់ស្តែង រថយន្ត Aston Martin ម៉ូដែល Vanquish Zagato Volante គឺជារថយន្តផលិតមានកំណត់ គឺត្រឹមតែ ៩៩ គ្រឿងប៉ុណ្ណោះ ហើយវាមានតម្លៃរហូតដល់ទៅ ១,៥ លានដុល្លារ។
ពាណិជ្ជកម្ម
ខុសគ្នាពីម៉ូដែលធម្មតា Vanquish Zagato Volante ប្រភេទ Limited នេះ បំពាក់មកជាមួយនូវ Option ពិសេសៗជាច្រើន។
វាប្រើម៉ាស៊ីនចំណុះ ៥,៩ លីត្រ Naturally-Aspirated ទំហំ ១២ ស៊ីឡាំង មានកម្លាំង ៥៩២ សេះ ដែលអាចស្ទុះពីល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៧ វិនាទីប៉ុណ្ណោះ៕