កាចណាស់! ជើងខ្លាំងខាង Off-Road មកពីជប៉ុន របស់ Suzuki បង្ហាញវត្តមាននៅឯពិរព័ណ៍ Bangkok Auto Salon 2022

[បររទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញនៅរថយន្ត Suzuki Jimny Sierra N’s Limited IRON MAN មកពីទីភ្នាក់ងាររចនាម៉ូដ N’s Stage របស់ប្រទេសជប៉ុន ត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រទេសថៃនៅឯ Bangkok Auto Salon 2022 ដោយផ្តោតលើអ្នកចូលចិត្តបើកបរលើផ្លូវលំបាក Off-Road ជាពិសេស។

Suzuki Jimny Sierra N’s Limited IRON MAN ត្រូវបានផលិតឡើងដោយផ្អែកលើ Suzuki Jimny Sierra 1500cc  ដែលចេញលក់ក្នុងប្រទេសជប៉ុន។ ផ្នែកខាងក្រៅត្រូវបានតុបតែងដោយផ្ដោតលើផ្លូវលំបាក Off-Road ជាមួយគ្រឿងរចនាម៉ូដពី Hamer 4×4 ដែលរួមមានកាងដែកខាងមុខ-ខាងក្រោយ, ទ្វារចំហៀងដែក, ដំបូលដែកជាមួយនឹងភ្លើង LED និង Under Guard ពណ៌ក្រហមនៅក្រោមរថយន្ត។

ពាណិជ្ជកម្ម

លើសពីនេះ រថយន្ត Suzuki Jimny Sierra N’s Limited IRON MAN ក៏ត្រូវបានបំពាក់ដោយគ្រឿងបន្ថែម ដូចជារន្ធខ្យល់នៅពីលើគម្របម៉ាស៊ីន និងកាតាប៊ូពី WALD ពណ៌ខ្មៅ អំពូល LED ពី CRYSTAL EYE ជាឈុត។ ដែកអូសសណ្តោង WARN AXON 45-S Powersport winch, កៅអី Recaro SR-7F GU100, ដៃចង្កូតស្បែក, ថាសកង់ WORK Crag Galvatre ទំហំ ១៥ អ៊ីញ និងសំបកកង់ TOYO TIRES Open Country M/T ជាដើម។

យោងតាមគេហទំព័រ N’s Limited Japan មិន​បាន​បញ្ជាក់​ថា តើ​រថយន្ត Suzuki Jimny Sierra N’s Limited IRON MAN មាន​ការ​កែ​សម្រួល​ម៉ាស៊ីន​ឬ​អត់ ប៉ុន្តែនៅក្នុងម៉ូដែលធម្មតាត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១០២ សេះ និងកម្លាំងរមួល ១៣០​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដោយដៃ ៥វគ្គ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Suzuki Jimny Sierra N’s Limited IRON MAN គ្រាន់តែជារថយន្តផ្ទាល់ខ្លួនមួយមកពីប្រទេសជប៉ុន ដែលនឹងត្រូវបានដាក់តាំងបង្ហាញនៅឯ Bangkok Auto Salon 2022 ចន្លោះថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ តែប៉ុណ្ណោះ ដោយគ្មានការលក់ពិតប្រាកដណាមួយឡើយ៕

Sponsored