ការលក់ឡានអគ្គិសនី Ford កើនឡើងគុណនឹងបី នៅខែសីហា

ផ្ទាំងផ្សាយពាណិជ្ជកម្ម

[ទីផ្សារបរទេស] ក្នុងខែសីហា ការលក់សរុបរបស់ Ford និងម៉ាក​សាខា Lincoln លើទីផ្សារសហរដ្ឋអាមេរិក​បាន​កើន​ឡើង ២៧% ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ហើយគិតមកទល់ពេលនេះ​ការលក់​សរុបមាន​ការ​ថយ​ចុះ ០,២% ប៉ុណ្ណោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង និងជាដំណឹងវិជ្ជមានមួយនោះគឺការលក់រថយន្តអគ្គិសនីសុទ្ធរបស់ Ford កាលពី​ខែ​សីហា មាន​​រហូត​ដល់ ៥ ៨៩៧គ្រឿង ដែលជាការកើនឡើង ៣០៧% ធៀបនឹងឆ្នាំមុន ហើយមានចំណែក ៣,៩% នៃ​ចំនួន​លក់​សរុប​ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បាន​និយាយថារថយន្តអគ្គិសនី​សុទ្ធរបស់ខ្លួនកំពុងតែ​រីកចម្រើនខ្លាំង និងកំពុងតែ​ឈាន​មុខ​នូវចំណុចជាមធ្យម​របស់ទីផ្សារ និងបាន​និយាយថា Ford កំពុងតែក្លាយជាក្រុមហ៊ុនលំដាប់ទីពីរលើទីផ្សាររថយន្តអគ្គិសនីសុទ្ធបន្ទាប់ពី Tesla។

រថយន្តអគ្គិសនីសុទ្ធដែល Ford មានលក់លើទីផ្សារសហរដ្ឋអាមេរិនាពេលបច្ចុប្បន្នគឺមាន​ចំនួន​បី​ម៉ូដែល រួមមាន​រថយន្ត Ford Mustang Mach-E, រថយន្ត Ford F-150 Lightning និងរថយន្ត Ford E-Transit៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម