កុំខ្លាចជិះឡាន Hybrid! Toyota ហ៊ានធានាលើអាគុយ Hybrid ដល់ ១០ឆ្នាំ ឬ ២៤ម៉ឺនគ.ម៉

ក្តីបារម្ភចម្បងធំបំផុតមួយលើរថយន្ត Hybrid គឺអាយុកាលនៃអាគុយ ហើយជាពិសេសគឺតម្លៃផ្លាស់ប្តូរវា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនរថយន្តភាគច្រើន តែងធានាលើអាគុយ Hybrid របស់ខ្លួន យ៉ាងហោចណាស់ ៨ឆ្នាំ ឬ ១៦ម៉ឺនគីឡូម៉ែត្រ។

ឥឡូវនេះ ក្រុមហ៊ុន Toyota ដែលមានរថយន្ត Hybrid ដ៏ល្បីល្បាញទូទាំងពិភពលោក ទើបតែបានប្រកាសថា អាគុយ Hybrid លើរថយន្ត Toyota ចាប់ពីស៊េរីឆ្នាំ២០២០ នឹងមានការធានារហូតដល់ទៅ ១០ឆ្នាំ ចាប់ពីថ្ងៃប្រើប្រាស់ដំបូង ឬ ២៤ម៉ឺនគីឡូម៉ែត្រ។

ពាណិជ្ជកម្ម

ការប្រកាសនេះបានធ្វើឲ្យអាគុយរថយន្ត Toyota ចាប់ពីស៊េរីឆ្នាំ២០២០ មានការធានាយូរបំផុតក្នុងឧស្សាហកម្មរថយន្ត ហើយផ្តល់ទំនុកចិត្តខ្លាំងបំផុតដល់អតិថិជនរបស់ខ្លួនទៀតផង។

បើយោងតាមក្រុមហ៊ុន Toyota ការធានាលើអាគុយ Hybrid នេះ គឺសម្រាប់រថយន្តប្រើម៉ាស៊ីន Hybrid, Plug-in Hybrid និង Fuel-cell Electric ចាប់ពីស៊េរីឆ្នាំ២០២០ ទាំងអស់តែម្តង៕

Sponsored