ក្រុមហ៊ុនរថយន្តជប៉ុន ៥ ហ៊ានទិញយករថយន្ត ៦ម៉ឺនគ្រឿងមកវិញ

ក្រុមហ៊ុន Honda, Mitsubishi, Toyota, Mazda និង Suzuki ​​បាន​ប្រកាស​ពី​ការ​ទទួល​ទិញ​យក​រថយន្ត​ប្រមាណ ៦ម៉ឺន​គ្រឿង​នៅ​អូស្ត្រាលី ដែល​​​សង្ស័យ​ថា​ពោង​សុវត្ថិភាព​​មិន​ដំណើរ​ការ​ដូច​ប្រក្រតី។

ក្រុមហ៊ុន​រថយន្ត​នៅ​អូស្ត្រាលី​ត្រូវ​បង្ខំ​ចិត្ត​ទិញ​យក​រថយន្ត​ដែល​មាន​បញ្ហា​មក​វិញ ដោយ​សារ​​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​ការ​ប្ដូរ​ពោង​សុវត្ថិភាព​អាច​ចំណាយ​លុយ​ច្រើន និង​ស៊ី​ពេល​ច្រើន បើ​ប្រៀប​នឹង​ការ​ទិញ​ចូល​មក​វិញ។

ពាណិជ្ជកម្ម

រថយន្ត​ Toyota ដែល​ក្រុមហ៊ុន​ទទួល​ទិញ​វិញ​គឺ​ម៉ូដែល​ឆ្នាំ ១៩៩៧ ដល់ ១៩៩៩ ដែល​រួម​មាន​ Starlet ទ្វា​បី, Starlet ទ្វា​ប្រាំ, Paseo, Celica, RAV4 ទ្វា​បី និង RAV4 ទ្វា​ប្រាំ។ ចំណែក Mazda វិញ​ប្រមូល​ទិញ​យក​រថយន្ត​ Eunos 800 ស៊េរី​ឆ្នាំ ១៩៩៦ ដល់ ១៩៩៩ ហើយ Suzuki វិញ​គឺ​ម៉ូដែល Grand Vitara SQ625 ស៊េរី​ឆ្នាំ ១៩៩៨ និង ១៩៩៩។

ចំណែក​រថយន្ត Honda គឺ​មាន​ម៉ូដែល Legend, CR-V និង Accord ស៊េរី​ឆ្នាំ ១៩៩៨ ដល់ ២០០០ និង​ Mitsubishi ស៊េរី​ឆ្នាំ ១៩៩៧ ដល់ ២០០០ ដែល​មាន​ម៉ូដែល NL Pajero, CE Lancer, WA Express, CE Mirage និង WA Starwagon៕​​​

Sponsored