ក្រុមហ៊ុនរបស់អូស្ត្រាលីមួយនេះ បញ្ចេញរថយន្តដើរដោយថាមពលទឹក លើរថយន្តភីកអ៊ាប់

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា H2X Global ទើបតែបញ្ចេញរថយន្តភីកអ៊ាប់ដើរដោយថាមពលទឹកអុីដ្រូហ្សែន នៅលើរថយន្ត Ford Ranger ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមលក់នៅដើមឆ្នាំក្រោយ។

H2X Global គឺមានឈ្មោះដើម H2X Australia ហើយកាលពីឆ្នាំមុន ក្រុមហ៊ុនធ្លាប់បានប្រកាសពីគំរោងរបស់ខ្លួនយ៉ាងមុតមាំទៅលើការផលិតរថយន្តប្រើប្រាស់ថាមពលទឹកអុីដ្រូហ្សែនដើម្បីដាក់លក់នៅពាក់កណ្តាលឆ្នាំ២០២១នេះ ប៉ុន្តែគំរោងនេះមិនអាចធ្វើទៅបាន ដោយសារមានបញ្ហាផ្នែកហរិញ្ញាវត្ថុ ហើយទើបតែពេលចាប់ផ្តើមគំរោងនេះឡើងវិញដោយបានបំពាក់វាទៅលើតួររថយន្ត Ford Ranger នេះឯង។

ពាណិជ្ជកម្ម

រថយន្តនេះនឹងចេញលក់នៅប្រទេសកំណើតអូស្ត្រាលីរបស់ខ្លួន និងទទួលការកុម្ម៉ងពីប្រទេសន័រវែស និងម៉ាឡេស៊ីផងដែរ ជាមួយជម្រើសប៉ុង ១​ និងប៉ុង ២ ជម្រើស១បាំង និង ២បាំងផងដែរ ដែលអាចផលិតកម្លាំងបាន ៩៣សេះ។ ក្រុមហ៊ុន H2X Global ក៏មានគំរោងដើម្បីផលិតបន្តទៀតទៅលើរថយន្តដឹកអ្នកដំណើរធន់ស្រាល តាក់ស៊ីផងដែរ ហើយទីផ្សារដែលសម្លឹងមើលនោះគឺប្រទេសសហភាពអឺរ៉ុប ដែលជាប្រទេសដែលបានរៀបចំហេដ្ឋារចនាសម្ព័នសម្រាប់រថយន្តប្រើប្រាស់ថាមពលទឹកអុីដ្រូសែនដ៏ធំបំផុតជាងប្រទេសអូស្ត្រាលី។

 

Sponsored